តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយ ស្រាប់តែបានបង្ហើបថា តារាស្រី Barbie Hsu បានបណ្តាក់ទុនចំនួន ២០ លានដុល្លារតៃវ៉ាន់ (ប្រហែលជាង ៦០ម៉ឺនដុល្លារ) នៅក្នុងក្លឹបរាត្រីដ៏ល្បីល្បាញមួយ ក្នុងទីក្រុងតៃប៉ិ ក្នុងឈ្មោះស្វាមីរបស់នាង លោក DJ Koo ។
ចំពោះការវិនិយោគនេះ បានធ្វើឲ្យ លោក DJ Koo ក្លាយជាម្ចាស់ភាគហ៊ុន ក៏ដូចជា ឌីជេនៅទីនោះដោយស្វ័យប្រវត្តិ ជាពិសេស គឺដើម្បីជួយឲ្យស្វាមីរបស់នាង មានការងារស្ថិរភាព ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពមួយនេះ បានលើកឡើងពី លោក DJ Koo ដែលធ្លាប់បង្ហើបថា បន្ទាប់ពីរៀបការជាមួយនឹង Barbie Hsu រួច លោកនឹងចាប់ផ្តើមបង្កើតអាជីពជា DJ អន្តរជាតិនៅក្លឹបរាត្រីដ៏ល្បីល្បាញមួយក្នុងទីក្រុងតៃប៉ិ ដែលបច្ចុប្បន្ននេះ ក្លឹបរាត្រីដ៏ល្បីដែល តារាប្រុសរូបនេះ កំពុងធ្វើការ បានលក់សំបុត្រចូលក្នុងតម្លៃ ៣០០០០ យន់ (ប្រហែលជាង ៤ពាន់ដុល្លារ)។
លើសពីនេះ នៅក្នុងនោះថែមទាំងបង្ហាញថា អាជីពរបស់ លោក DJ Koo កំពុងរីកចម្រើន ចាប់តាំងពីបានរៀបការជាមួយតារាសម្ដែង Barbie Hsu ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖