វ័យកាន់តែជ្រេ Min Pechaya កាន់តែហ៊ានស្លៀកស៊ិចស៊ីបញ្ចេញរាងGoal - TrueID

វ័យកាន់តែជ្រេ Min Pechaya កាន់តែហ៊ានស្លៀកស៊ិចស៊ីបញ្ចេញរាងGoal

September 4, 2021

ថៃ៖ តារាសម្ដែងស្រីវ័យ៣២ឆ្នាំ Min Pechaya បច្ចុប្បន្នកាន់តែមានសន្ទុះការគាំទ្រក្នុងវិស័យសិល្បៈខ្លាំង ជាពិសេសនាងរឹតតាេមានភាពមមាញឹកជាមួយការងារសិល្បៈជាងមុន។ បើក្រឡេកមើលរូបសម្ផស្សវិញ បើទោះបីវ័យកាន់តែជ្រេ តែនាងនៅតែមានរូបសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។ មិនតែប៉ុណ្ណោះ បើនិយាយពីការតុបតែងខ្លួន តារារូបនេះ តែងតែមានភាពលេចធ្លោជានិច្ច។

យ៉ាងណាមិញ ថ្មីៗនេះ Min Pechaya បានធ្វើឲ្យអ្នកគាំទករចំហរមាត់គ្រប់គ្នា ខណៈនាងបានសម្រកទម្ងន់មកនៅត្រឹមតែ៣៩គីឡូ។ បើមើលទៅលើរូបរាង នាងពិតជាស្វីម ចំណែកចង្កេះក៏តូច គួរឲ្យទាក់ទាញខ្លាំងតែម្ដង។ បន្ទាប់ពីស្រកទម្ងន់ តារាស្រីរូបនេះ កាន់តែលេងខ្លួនពាក់អាវពាក់កណ្ដាលខ្លួនបញ្ចេញចង្កេះដ៏តូចស្ទើរគ្រប់ពេល។

ជាមួយគ្នានេះដែរ ឆ្នាំថ្មីនេះគេសម្គាល់ឃើញ Min Pechaya កាន់តែហ៊ានស្លៀកក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ី បង្អួតសាច់សខ្ចី ធ្វើឲ្យហ្វេនចាប់អារម្មណ៍គ្រប់គ្នា។ លើសពីនេះទៅទៀត ថ្មីៗនេះតារារូបនេះ បានបង្ហោះរូបភាពនៅសមុទ្រ ព្រមទាំងស្លៀកស៊ិចស៊ី បង្ហាញដងខ្លួនត្រឹមចង្កេះចុះក្រោមមើលទៅទាក់ទាញខ្លាំង។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ គេឧស្សាហ៍ឃើញនាងតែងខ្លួនបញ្ចេញសាច់ បង្អួតរាងស្ទើរគ្រប់ពេល ខណៈឈានចូលវ័យ៣២ឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Min Pechaya 
 Min Pechaya 
 Min Pechaya 
 Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
Min Pechaya 
 Min Pechaya 
 Min Pechaya 
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...