ភ្នំពេញ៖ ពិតណាស់ អ្នកនាង វីរៈនិច ជាតារាចម្រៀងស្រីវ័យក្មេងមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពច្រៀងរបស់នាង បូករួនឹងរូបសម្រស់ដ៏ស្រស់ស្អាត បើទោះបី តារាស្រីរូបនេះបានរៀបការមានស្វាមីហើយ ក៏នាងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនគ្រប់មជ្ឈដ្ឋានបានយ៉ាងច្រើនដដែល។
យ៉ាងណាមិញ យើងដឹងហើយថា តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានសម្លងពីរោះមួយមុខនោះទេ តែបើងាកទៅមើលរូបឆោមនាងវិញ ឃើញថា នាងពិតជាមានសម្រស់ស្រស់សោភាខ្លាំងតែម្ដង រាល់ការបង្ហាញខ្លួនរបស់នាងតែងទទួលបានការសរសើរជានិច្ច។
ជាក់ស្ដែង ថ្មីៗនេះ វីរៈនិច កាន់តែធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងកាន់តែខ្លាំង ដោយចេញមកបង្ហាញខ្លួនបែបឃ្យូតៗ ក្នុងការតុបតែងខ្លួនចងសក់ទីទុយ រ៉ូបខ្វែងក ស្បែកជើងប៉ាតាថែមទៀតនោះ ធ្វើឲ្យសម្រស់នាងកាន់តែក្មេងមើលទៅដូចនារីក្រមុំទើបតែពេញវ័យអញ្ចឹង៕
សូមទស្សនារូបភាពខាងក្រោម៖