ថៃ៖ អាចនិយាយបានថា បើទោះបីជាបច្ចុប្បន្ន តារាស្រី Chompoo Araya ហាក់មិនសូវទទួលការងារថតភាពយន្តដូចកាលពីមុនក៏ពិតមែន តែការងារនៅក្នុងវិស័យសិល្បៈគឺនៅមានភាពមមាញឹក ជាមួយនឹងការថតផ្សាយពាណិជ្ជកម្ម ធ្វើជាពិធីការិនី ក្នុងកម្មវិធីផ្សេងៗ ផងដែរ។
ជាក់ស្ដែង បើក្រឡេកមកមើលពីតម្លៃនៃប្រាក់ចំណូល ដែលនាងអាចរកបានពីវិស័យមួយនេះ គឺអាចទទួលបានយ៉ាងច្រើនមិនធម្មតា ទៅតាមប្រភេទក៏ដូចទម្រង់ការងាររបស់នាង ខណៈដែលប្រសិនបើ ផលិតករចង់បាននាង ពួកគេត្រូវចំណាយប្រហែល ៧,៥ ម៉ឺនបាតក្នុងមួយវគ្គ ចំណែកឯ ថ្លៃធ្វើជាពិធីការិនីត្រូវចំណាយ ៨ ទៅ ១០ លានបាត ឯណោះ។ ជាពិសេស តម្លៃចូលរួមកម្មវិធីប្រហែល ១,២ ម៉ឺនបាតក្នុងមួយដង ដែលទាំងនេះ គឺមិនរាប់បញ្ចូលពីម៉ាកយីហោល្បីៗដែលទាក់ទងមក ទាំងក្នុងស្រុក និងក្រៅស្រុកឡើយ។
យ៉ាងណាមិញ ខណៈកំពុងតែមានចចាមអារ៉ាម ទាក់ទងនឹងរឿងរ៉ាវស្វាមីក្ប.ត់.ចិ.ត្តហើយនោះ តារាស្រីរូបនេះ ហាក់មិនមានបញ្ហាអ្វីនៅក្នុងការងារសិល្បៈ ជាពិសេស នៅតែមានការងារជាហូរហែរយ៉ាងមមាញឹក ទៀតផង៕
ប្រភព៖ Newsmongol
សូមទស្សនារូបភាពខាងក្រោម៖