មិនខ្វល់រឿងជីវិតធ្លាក់ចុះ Benny Chan បង្ហាញភាពផ្អែមល្ហែម ធ្វើខួបកំណើតប្រពន្ធ - TrueID

មិនខ្វល់រឿងជីវិតធ្លាក់ចុះ Benny Chan បង្ហាញភាពផ្អែមល្ហែម ធ្វើខួបកំណើតប្រពន្ធ

November 30, 2021

ហុងកុង៖ ថ្មីៗនេះ ចំពោះទំនាក់ទំនងក្នុងគ្រួសាររបស់ តារាសម្ដែងប្រុស លោក Benny Chan កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ បន្ទាប់ពី ភរិយាបណ្ដូលចិត្ត Lisa Jiang បាន​បង្ហោះ​រូបថត​ នៅ​លើ​ទំព័រ​ផ្ទាល់​ខ្លួន​ ថ្លែងអំណរគុណដល់​ស្វាមីខ្លួន ដែល​បាន​ធ្វើ​ពិធី​ខួប​កំណើត​ដ៏​មាន​អត្ថន័យចំពោះរូបនាង។

ប៉ុន្តែ នៅក្នុង​រូបថត​ជា​បន្តបន្ទាប់ទៀត ​ដែល​នាង​បាន​ចែករំលែក​នោះ កាន់តែមានភាពភ្ញាក់ផ្អើល ព្រោះគូស្វាមីភរិយាអ្នកទាំងពីរ បានបង្ហាញពី​ទិដ្ឋភាពដ៏រំជើប​រំជួល​ចិត្ត ថើបស្វាមីយ៉ាងរ៉ូមែនទិក ក៏ដូចជា បានបង្ហាញឲ្យឃើញពីក្ដីស្រលាញ់ និងទំនាក់ទំនងដ៏ល្អនៅក្នុងជីវិតគ្រួសាររបស់ពួកគេ។ 

មិនត្រឹមតែប៉ុណ្ណោះ រហូត​មក​ដល់​ពេល​នេះ លោក Benny Chan ថែមទាំងត្រូវបានមនុស្សជាច្រើន ល្បី​ថា លោក​ជា​ប្ដី​ ដែល​ចេះ​យក​ចិត្ត​ និងជួយទុក្ខធុរៈប្រពន្ធជានិច្ច ទៀតផង។ បើទោះបីជា ប្រឈមមុខនឹងការលំបាកជាច្រើន ព្រមទាំងប្រាក់ចំណូលធ្លាក់ចុះក្ដី តែពួកគេនៅតែអាចបង្ហាញពីភាពរីករាយ យ៉ាងចុះសម្រុងគ្នា ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Benny Chan 
Benny Chan 
Benny Chan 
Benny Chan 
Benny Chan និង ភរិយា
Benny Chan និង ភរិយា
Benny Chan និង ភរិយា
Benny Chan និង ភរិយា
Benny Chan និង ភរិយា
Benny Chan និង ភរិយា
Benny Chan និង ភរិយា
Benny Chan និង ភរិយា
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...