មិនថាចេញមកបែបណា Tom Cruise នៅតែអាចទាញយកការចាប់អារម្មណ៍ពីហ្វេនៗ - TrueID

មិនថាចេញមកបែបណា Tom Cruise នៅតែអាចទាញយកការចាប់អារម្មណ៍ពីហ្វេនៗ

February 24, 2022

បរទេស៖ កាលពីថ្មីៗនេះ តារាសម្ដែង លោក Tom Cruise បានទៅប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីត្រៀមថតរឿងថ្មី ដោយនៅក្នុងនោះ តាមរយៈរូបភាពដែលបានបង្ហាញឡើង តារា​វ័យ​៥៩​ឆ្នាំ​រូប​នេះ បាន​ញញឹម​ស្រស់​ស្រាយ​ ពេល​ប្រទះ​ឃើញ​អ្នក​គាំទ្រ និងបានគ្រវីដៃបង្ហាញភាពរួសរាយរាក់ទាក់ចំពោះអ្នកគាំទ្រ​ទៀតផង។ 

ម៉្យាងវិញទៀត មនុស្សជាច្រើន ​អាច​មើល​ឃើញ​ថា​សក់​របស់ លោក Tom Cruise បាន​ដុះ​ឡើង​ច្រើន ​បន្ទាប់​ពី​មិន​បាន​ឃើញ​មួយ​រយៈ ហើយដោយសារតែខ្យល់ខ្លាំង បានធ្វើឲ្យសក់របស់លោក មានភាពរញ៉េរញ៉ៃ ជាពិសេស រូបលោក ថែមទាំងបានបង្ហាញពីពុកចង្ការពណ៌សយ៉ាងច្បាស់ៗ ដែលនេះ​គឺជា​ចំណុច​ធ្វើ​ឱ្យ​តារាប្រុសរូបនេះ កាន់តែមើលទៅមាន​វ័យ​ចំណាស់​ នៅ​ពីមុខ​កាមេរ៉ា ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើហ្វេនៗចាប់អារម្មណ៍បំផុតនោះគឺ ការរៀបចំខ្លួនរបស់ លោក Tom Cruise ដែលមានការស្លៀកពាក់ដដែលៗ ម្តងហើយម្តងទៀត។ មិនត្រឹ​មតែប៉ុណ្ណោះ ពួកគេថែមទាំងកត់សម្គាល់ឃើញថា ស្ទើរតែរាល់ថ្ងៃហើយ ដែលាតារាប្រុសរូបនេះ ពាក់អាវយឺតពណ៌ខៀវងងឹត និងខោខូវប៊យ និងបានលើកឡើងថា នេះអាចប្រហែលជា ជម្រើសដ៏សាមញ្ញរបស់ លោក Tom Cruise ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...