កម្សាន្ត៖ បើសិនជាប្រិយមិត្តជាអ្នកគាំទ្រតារាចម្រៀង Kpop ច្បាស់ជាដឹងហើយថា កាលពីម្សិលមិញនេះមានការប្រគុំតន្ត្រីដ៏ធំៗពីររបស់ ក្រុម BTS និង ក្រុម Blackpink ដែលទាំងពីរក្រុមនេះសុទ្ធតែជាកំពូលតារាល្បីលំដាប់ពិភពលោក។
នៅក្នុងនោះ ក្រុមតារាចម្រៀងប្រុសBTS បានធ្វើខនសឺតនៅឯខេត្ត Busan ចំណែកឯ Blackpinkដែលជាក្រុមតារាចម្រៀងនារីបានប្រារព្ធតន្ត្រីរបស់ខ្លួនឡើង នៅឯទីក្រុង Seoul ក្នុងប្រទេសកូរ៉េ ក្នុងថ្ងៃតែមួយដូចគ្នា។ បើទោះបីជាយ៉ាងណាក៏ដោយតន្តី្រទាំងពីរនេះ មានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ។
ទន្ទឹមនឹងនោះ ក៏បានធ្វើឲ្យប្រទេសកូរ៉េកើនឡើងនូវចំនួនអ្នកដំណើរទៅកាន់ទីក្រុង Seoul និង ខេត្ត Busan ដែលជាកន្លែងខនសឺតនោះឯង។បន្ថែមពីនោះ ខាងក្រុម BTS ជាខនសឺត ដែលអាចមើល Live បានតាមរយៈប្រព័ន្ធអ៉ិនធើណែត ឯក្រុមនារីវិញ ជាតន្ត្រីបែប World Tour ដែលទើបនឹងចាប់ផ្ដើមនិង បន្ដទៅប្រទេសផ្សេងៗទូទាំងពិភពលោក៕
ប្រភព៖ K-Pop World