កម្សាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងStoryលើគណនីInstagramរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូខ្លីមួយ និយាយរឿងច្រលំវ៉ាលី ដែលរៀបចំផ្ញើទៅខ្មែរ ច្រលំយកទៅទាំងវ៉ាលីខោអាវថ្មីនិងខោអាវប្រឡាក់ នៅជាប់ខ្លួនតែឈុតចាស់ៗនិងគ្រឿងបន្ទាប់បន្សំ។
យ៉ាងណាមិញ យោងតាមទំព័រហ្វេសប៊ុក Beauty Peageant Reviewer ប្រាប់ឲ្យដឹងថា ពេលទៅប្រទេសថៃ កញ្ញា វត្តី បានសុំលោក Nawat ចូលខ្មែរយកសំលៀកបំពាក់សិន ចាំទៅថៃតាមក្រោយ ព្រោះផ្ញេីរវ៉ាលីមកច្រលំសល់តែខោអាវចាស់ៗ ជាមួយគ្នានេះ លោក Nawat បានប្រាប់វិញថា មិនបាច់ទៅយកទេនឹងរៀបចំឈុតថ្មីឲ្យទាំងអស់ ហេីយសំបុត្រយន្តហោះអីទាំងប៉ុន្មានបោះចោលទៅ ចាំទៅជាមួយគាត់ គាត់រៀបចំគ្រប់យ៉ាង។
គ្រាន់តែបានដឹងហើយ ហ្វេនៗនៅកម្ពុជានាំគ្នារំភើបចិត្តជំនួស កញ្ញា វត្តី ឆ្នាំនេះប្លែកពីរាល់ឆ្នាំ លោកNawat ពិតជាស្រឡាញ់បវរកញ្ញាតំណាងកម្ពុជាខ្លាំង លួចសរសើរក្នុងការLiveពេញៗមាត់ មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបលោកនិយាយក្នុងការLiveថា ពេលកញ្ញា វត្តីមកខ្មែរវិញ ត្រៀមម៉ៅយន្តហោះ រួចនឹងជូនវត្តីមកខ្មែរដោយខ្លួនឯងថែមទៀតផង ជាងនេះទៅទៀត ល្បីថាកញ្ញា វត្តី ពេលនេះក៏មានហ្វេនៗថៃចាំគាំទ្រមិនតិចឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖