កម្សាន្ត៖ កាលពីថ្មីៗនេះតារាប្រុសកំពុងរះ និងចាប់ផ្តើមមានសន្ទុះកេរ្តិ៍ឈ្មោះបោះសម្លេងBank Artitបានផ្តល់បទសម្ភាសន៍មួយដល់អ្នកសារព័ត៌មានទាក់ទងពីរឿងភាគថ្មីរបស់លោក។
តួយ៉ាង នៅក្នុងកិច្ចសម្ភាសន៍នោះ Bank បាននិយាយថា តាមពិតលោកបានដឹងយូរមកហើយថាកំពូលតារាសម្តែងស្រី Kob Suvanant នឹងបង្ហាញខ្លួននៅក្នុងរឿងថ្មីក្រោមចំណងជើងថា«Plerng Kinnaree»។ ដោយឡែក លោកមិនបានដឹងខ្លួននោះទេថា លោកក៏មានវត្តមានសម្តែងនៅក្នុងរឿងនេះដែរ។
ទន្ទឹមនឹងនោះផងដែរ BankArtit ក៏បានបន្ថែមថា នេះជាឱកាសល្អ ដែលលោកបានសម្តែងរួមគ្នាជាមួយតារាប្រុសស្រីល្បីៗនិងជារៀមច្បងដូចជាKob Suvanant, Fluke Krirkpolនិង Noom Sornram ព្រមទាំងតួប្រុសស្រីជាច្រើនរូបទៀត។
បន្ថែមពីនេះទៅទៀត តារាប្រុសវ័យក្មេងរូបនេះក៏បានបង្ហាញអារម្មណ៍ថាលោកពិតជាមានអារម្មណ៍រីករាយខ្លាំងមែនទែនដែលបានបំពេញការងារជាមួយតារាសម្តែងស្រី Kob Suvanant។ជាពិសេសក៏អរគុណដល់ខាងផលិតកម្មដែលតែងតែផ្តល់ឱកាស និងទំនុកចិត្តមកលើរូបលោក៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖
ប្រភព៖ thaiupdate