កូរ៉េខាងត្បូង៖ តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់ទោស អតីតសមាជិកក្រុម Big Bang លោក Seungri មានឈ្មោះពិត Lee Seung Hyun អាយុ ៣២ ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះ។
គួររំលឹកថា កាលពីមុន Seungri ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសរុបចំនួន ៩ ករណីក្នុងខែមករា ឆ្នាំ ២០២០ ដែលបានគេរកឃើញ ពីបទពេស្យាចារខុសច្បាប់ ការលេងល្បែងនៅក្រៅប្រទេសខុសច្បាប់ ការផ្សព្វផ្សាយតាមរយៈខ្លឹមសារផ្លូវភេទដែលថតដោយខុសច្បាប់ ការកេងបន្លំ ការគម្រាមកំហែង និងការរំលោភបំពានជាដើម។
ក្នុងអំឡុងពេលសវនាការដំបូងរបស់តុលាការយោធា Seungri ទទួលបានការកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំបន្ទាប់ពីរកឃើញថាមានពិរុទ្ធលើបទចោទទាំង៩។ បន្ទាប់មក បន្ទាប់ពីការដាក់ពាក្យប្តឹងឧទ្ធរណ៍ ការកាត់ទោសរបស់ Seungri ត្រូវបានកាត់បន្ថយដោយតុលាការយោធាជាន់ខ្ពស់។
ឥឡូវនេះ គិតត្រឹមថ្ងៃទី ២៦ ឧសភា តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់ទោស Seungri ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និង ៦ ខែ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖