ថៃ៖ មិនចាញ់គូដ៏ទៃទេ Sririta និង ស្វាមី បង្អួតភាពផ្អែមល្ហែមក្នុងថ្ងៃកំណើតពេញបណ្ដាញសង្គម ដែលធ្វើហ្វេនៗឃើញហើយមានក្ដីសុខជំនួស។
ទន្ទឹមនឹងនោះ តារាសម្ដែងស្រីនេះ បានទៅភោជនីយដ្ឋានជាមួយស្វាមីរបស់ខ្លួនតែ២នាក់ ប្រៀបដូចកម្លោះក្រមុំ ដែលទើបនឹងស្រលាញ់គ្នាអញ្ចឹងដែរ។
ជាមួយគ្នានោះ ស្វាមីរបស់ Sririta ឆ្នាំនេះ លោកមានអាយុ ៤៤ឆ្នាំហើយ ប៉ុន្ដែលោកនៅតែផ្ដល់ភាពរ៉ូមែនទិចមិនចាញ់កម្លោះក្មេងៗប៉ុន្មាននោះទេ។
គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះ ទទួលបានចំណងដៃកូនប្រុសម្នាក់ដែលជិតមួយខួបហើយផងដែរ៕
ប្រភព៖ Mono Gossipstars