កម្សាន្ត ÷ ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណែត ស្រាប់តែប្រទះឃើញរូបភាពរបស់ Jennie បង្ហាញយ៉ាងច្បាស់នៅក្នុងរឿង The Kardashians ដែលចាក់ផ្សាយកាលពីថ្ងៃទី ២២ ខែមេសា ដែលនេះជាកម្មវិធីទូរទស្សន៍ពិត អំពីជីវិតផ្ទាល់ខ្លួនរបស់គ្រួសារ Kardashian Jenner។
ភ្លាមៗនោះ រូបភាពនេះបានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រ BLACKPINK មានការរំភើបចិត្ត ចំពោះរូបរាងរបស់តារាស្រីរូបនេះ ថ្វីត្បិតតែរូបថតរបស់ Jennie បង្ហាញខ្លួនត្រឹមតែរយៈពេលខ្លីក៏ដោយ ក៏វាគ្រប់គ្រាន់ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ហើយមនុស្សជាច្រើនក៏គិតថា តារាស្រីរូបនេះបានចូលរួម ក្នុងចក្រភព Kardashian Jenner ។
គួរបញ្ជាក់ផងដែរថា ការពិតក្រុម The Kardashians បានថតជញ្ជាំងស្តង់រូបថតនៃ «The Late Late Show with James Corden» ហើយចៃដន្យរូបថតរបស់ Jennie បានចូលទៅក្នុងកាមេរ៉ា គេដឹងថានេះជារូបថតដែលនាងបានថតពេលចូលរួមក្នុង កម្មវិធី The Late Late Show ជាមួយ BLACKPINK ក្នុងឆ្នាំ ២០១៩។
ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយដែល Jennie បង្ហាញខ្លួនក្នុងកម្មវិធីពិតរបស់ គ្រួសារ Kardashian នោះទេ នៅក្នុងឆ្នាំ 2019 នាងបានបង្ហាញខ្លួនយ៉ាងខ្លីនៅក្នុងវគ្គអំពីពិធីជប់លៀង Halloween នៃកម្មវិធី Keeping Up With The Kardashians ផងដែរ៕
ប្រភព: Kbizoom