ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់រួចមកហើយនូវ ស្រីស្អាតវ័យក្មេងឈ្មោះថា Leng Salin ហៅ Sasa ទើបតែប្រឡូកក្នុងវិស័យផលិតវីដេអូបង្ហោះនៅលើបណ្តាញសង្គមដែលកន្លងមកគ្រប់គ្នាតែងតែឃើញនាងបង្ហាញមុខ ក្នុងវីដេអូផ្សេងៗរបស់ P-Troll ក៏ដូចជា សុថាន់។
យ៉ាងណាមិញក្រោយពីចាប់ផ្តើមបង្កើតគណនីផ្ទាល់ខ្លួននិងផលិតវីដេអូបង្ហោះខ្លួនឯងនៅលើបណ្តាញសង្គមមកអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគិតមកដល់ថ្ងៃនេះ Sasa ទើបតែបង្កើតគណនីផ្ទាល់ខ្លួនមានរយៈពេល៣ខែ ក៏ប៉ុន្តែមានសន្ទុះការអ្នកចូល Subscribeរហូតដល់៥ម៉ឺនាក់ឯណោះ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះវីដេអូដែលនាងបង្ហោះមានអ្នកចូលមើលរាប់សែនដង ដែលចំនួនទាំងនេះ គឺស្ទើរតែស្មើអ្នកផលិតវីដេអូលើយូធូបយូរឆ្នាំទៅហើយ។
គួររម្លឹកដែរថា Sasa គឺជាអ្នកផលិតវីដេអូបង្ហោះនៅលើយូធូបចំណូលថ្មីដែលមាតិការរបស់នាង ក៏មិនខុសពីដៃគូរបស់នាងនោះដែរ ដែលមានដូចជា វីដេអូ Vlog, Prank ក៏ដូចជាវីដេអូអប់រំបែបកម្សាន្តផ្សេងៗ៕
សម្រាប់អ្នកចង់តាមដានគណនីយូធូបរបស់ Sasa អាចចុចលើតំណរនេះ៖ https://bit.ly/34VIXqE