កម្សាន្ត៖ អាចនិយាយបានថា បច្ចុប្បន្នមានសិល្បករ សិល្បការិនីជាច្រើន បានបើកបង្ហាញជីវិតគូ ដោយអ្នកខ្លះនៅទាក់ទងត្រឹមជាសង្សារ ខ្លះទៀតក្នុងនាមជាគូដណ្ដឹង និងជាប្ដីប្រពន្ធជាដើម។ ពិតណាស់ ខណៈមានដៃគូយល់ចិត្ត តារាខ្មែរក៏ព្រមបង្ហាញជីវិតគូជាសាធារណៈ មើលទៅយល់ចិត្តគ្នាខ្លាំង រហូតហ្វេនៗប៉ងចង់បានគូជីវិតដូចអាយដលខ្លួនក៏មាន។
មួយវិញទៀត ទន្ទឹមនឹងសិល្បករ សិល្បការិនីខ្មែរជោគជ័យគូស្រករ ក៏មានតារាមួយចំនួនបរាជ័យនឹងជីវិតគូ រហូតសម្រេចចិត្តចែកផ្លូវគ្នាក៏មាន។ ពិតណាស់ ស្របពេលដែលឃើញអាយដលខ្លួនបែកគ្នា មានហ្វេនជាច្រើនបានសម្ដែងភាពសោកស្ដាយ ខណៈកន្លងមកធ្លាប់តែឃើញល្អូកល្អើន ហើយយល់ចិត្តគ្នាខ្លាំង ប៉ុន្តែត្រូវបែកគ្នាយ៉ាងដូច្នេះ។ ក្នុងនោះដែរ តារាខ្មែរប្រកាសបែកគ្នានឹងដៃគូខ្លួននោះមានដូចជា៖
១៖ អ្នកនាង លី ម៉ារីណា
តារាសម្ដែងសាច់សខ្ចី អ្នកនាង លី ម៉ារីណា បានប្រកាសបែកគ្នាជាមួយនឹងស្វាមី ដោយសារមូលហេតុរស់នៅជាមួយនឹងគ្នាមិនចុះសម្រុង។
២៖ អ្នកនាង ពេជ្រ សូលីកា
តារាចម្រៀង និងតារាសម្ដែង អ្នកនាង ពេជ្រ សូលីកា នាងបានភ្ជាប់ពាក្យនឹងគូដណ្ដឹងកាលពីឆ្នាំ ២០១៩ ហើយបច្ចុប្បន្នរូបនាងក៏មានកូនប្រុសគួរឲ្យស្រលាញ់ម្នាក់ផងដែរ។ បន្ទាប់ពីមានកូនរួច ជីវិតគូរបស់នាងហាក់ជារលូនទៅមុខ រស់នៅយ៉ាងមានក្ដីសុខ ប៉ុន្តែរឿងនឹងស្មានមិនដល់នោះ ស្វាមីនាងបានប្រកាសថាចែកផ្លូវគ្នា ប៉ុន្តែនៅរាប់អានគ្នាជាមិត្តនឹងនាងធម្មតាវិញ។
៣៖ អ្នកនាង សុខ សោម៉ាវត្តី
អ្នកណាមិនដឹង អ្នកណាដែលមិនធ្លាប់សរសើរពីជីវិតគូតបស់តារាសម្ដែង និងពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី។ អំឡុងទាក់ទាក់គ្នាជាមួយកីឡាបាល់ទាត់ លោក លី វ៉ាហេត ជីវិតគូតារារូបនេះមានក្ដីសុខខ្លាំង ជាពិសេសមានភាពផ្អែមល្ហែមតែម្ដង។ ប៉ុន្តែថ្មីៗនេះ នាងនិងសង្សារបានសម្រេចចិត្តបែកគ្នាដោយស្ងាត់ៗ ធ្វើឲ្យហ្វេនខកចិត្តគ្រប់ៗគ្នា។
៤៖ អ្នកនាង ពេជ្រ សោភា
ស្ទើរតែឈានដល់ថ្ងៃរៀបការ តែក្រោយស្ងាត់បង្ហោះរូបជាមួយគ្នា ជីវិតគូតារាចម្រៀងអ្នកនាង ពេជ្រ សោភា និងតារាសម្ដែង លោកឆឹម សក្កដា បានបែកគ្នាដោយស្ងាត់ៗទៅវិញ៕