កម្សាន្ត ÷ នៅវគ្គទីបីនៃកម្មវិធី YouTube របស់ Lee Young Ji នោះ SEVENTEEN Hoshi បានបង្ហាញខ្លួនជាភ្ញៀវពិសេស ហើយមុនពេលចាប់ផ្តើមសំភាសន៍ តារារ៉េបស្រី បានរៀបចំសាច់មាន់បំពង និងភេសជ្ជៈមានជាតិអាល់កុលដូចជា សូជូ ហើយបានព្រមានភ្ញៀវថា លោកមិនអាចចាកចេញដោយមិនស្រវឹងនោះទេ។
ក្រោយមក តារាល្បីទាំងពីរនឹងលេងហ្គេមដើម្បីធ្វើឱ្យវគ្គផឹក.ស្រានេះកាន់តែជក់ចិត្ត ហើយអ្នកចាញ់ត្រូវផឹកមួយកែវ ខណៈដែលកម្មវិធីបានបន្ត Hoshi បានបង្ហាញពីដំបូងថា សមត្ថភាពផឹករបស់លោកគឺបានត្រឹមតែមួយដបកន្លះប៉ុណ្ណោះ ទោះយ៉ាងណាក៏ដោយ តារាប្រុសរូបនេះបានបញ្ចប់ដោយការផឹកប្រហែល ៤ ដបជាមួយ Lee Young Ji ។
ទន្ទឹមនឹងនោះ តារាចម្រៀងរូបនេះ ក៏បានបើកចំហអំពីកង្វល់ថ្មីៗរបស់លោក រួមទាំងអារម្មណ៍របស់ខ្លួនក្នុងការខ្វះខាតអ្វីមួយ និងរបៀបដែលអ្នកគាំទ្រនឹងប្រតិកម្មយ៉ាងណា ចំពោះអាល់ប៊ុមរបស់ពួកគេ ហើយភ្លាមនោះ Hoshi ក៏បានសារភាពស្នេហ៍ជាមួយភ្នាក់ងាររបស់ខ្លួន Pledis Entertainment ទាំងស្រក់ទឹកភ្នែកថា៖
ជ្រាបច្បាស់ សូមទស្សនាវីឌីអូខាងក្រោម ÷
ប្រភព: Kpopstarz