ហុងកុង៖ ថ្មីៗនេះ យោងតាមសារព័ត៌មានដ៏ល្បី បានបង្ហាញពីអត្ថបទដ៏ភ្ញាក់ផ្អើល ពីអ្នកសរសេរប្លុកកម្សាន្ត ដែលបានលើកឡើងពីសម្រស់ តារាស្រីល្បីឈ្មោះប្រចាំ TVB នាង Gigi Lai ដោយនៅ ក្នុងនោះ បានធ្វើឲ្យហ្វេនៗជាច្រើន មើលឃើញពីជីវិតរស់នៅ បច្ចុប្បន្ននេះ របស់នាងតែម្ដង។
រឿងដែលធ្វើឲ្យមហាជន កាន់តែយកចិត្តទុកដាក់នោះគឺ អ្នកសរសេរប្លុក បានបង្ហាញពីរូបភាពរបស់តារាស្រីរូបនេះ ក្នុងវ័យ ៥០ ឆ្នាំ ជាមួយនឹងការតុបតែងខ្លួន ឡើងប្រណីត ស៊ីវីល័យ ដែលខុសឆ្ងាយពីពេលចូលសិល្បៈដំបូងៗ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជាឈុតសម្លៀកបំពាក់ ជាមួយនឹងអាវស ខោរលុង មើលទៅហាក់ធម្មតា មែន តែតារាស្រី Gigi Lai បានលេងខ្លួន ពាក់ក្រវិលធំប្រណីត ដែលបានលម្អចំពោះសម្រស់របស់នាង ឲ្យកាន់តែមានភាពទាក់ទាញ រហូតដល់មនុស្សជាច្រើន មិនសរសើរមិនបាន ចំពោះភាពស្រស់ស្អាត មិនផ្លាស់ប្ដូរ នៅ ខណៈពេលដែលមានវ័យកាន់តែជ្រេរ បែបនេះ ៕
ប្រភព៖ Eva.vn
សូមទស្សនារូបភាពខាងក្រោម៖