កូរ៉េ៖ តារាសម្ដែងប្រុសវ័យ ២៧ឆ្នាំ Song Kang កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជនដែលតាមដានរឿងភាគថ្មីរបស់ខ្លួន Nevertheless ដែលចាប់ដៃគូជាមួយតារាស្រីកំពូលសម្រស់ Han So Hee។ តាមរយៈទេពកោសល្យដ៏ជំនាញរបស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកទស្សនាពេញចិត្តជាខ្លាំង ជាពិសេសអ្នកគាំទ្រចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដទៀតផង។
យោងទៅតាមសាច់រឿង ដែលតារាកូរ៉េទាំងពីរដួងនេះ កំពុងសម្ដែងធ្វើឲ្យមហាជនជក់ចិត្តនឹងឈុតដែលមានភាពផ្អែមល្ហែមមែនដូចគូស្នេហ៍ក្នុងជីវិតពិត។ លើសពីនោះទៅទៀត ក្រោយពីហ្វេនៗបានឃើញឈុតក្រៅឆាករបស់ Song Kang និង Han So Hee មានភាពស្និតស្នាលគួរឲ្យសង្ស័យ។
អ្នកគាំទ្របានបញ្ជាក់ថា Song Kang និង Han So Hee នៅក្រៅឆាក ពួកគេតែងតែកាន់ដៃគ្នាយ៉ាងស្អិតរមួត និង ចូលចិត្តផ្អែកស្មាគ្នាទៅវិញទៅមកទៀតផង។ សកម្មភាពទាំងនេះផងដែរ ត្រូវចាប់បានតាមរយៈកាមេរ៉ា នៅពេលពួកគេនៅកន្លែងថតរឿង។
ទោះសកម្មភាពជិតស្និតយ៉ាងក៏ដោយ អ្នកគាំទ្រគ្រាន់តែធ្វើការសន្មត់ប៉ុណ្ណោះ ចំណែកឯតួឯកក្នុងរឿង Nevertheless ទាំងពីររូបនេះ មិនទាន់បង្ហើបអំពីទំនាក់ទំនងពិតប្រាកដរបស់ពួកគេនៅឡើយទេ៕
ប្រភព៖ ILoveKStars