កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១៩ខែកញ្ញា សមាជិកក្រុម BLACKPINK គឺ Rosé បានត្រលប់មកកូរ៉េខាងត្បូងវិញតាមព្រលានយន្តហោះ Incheon បន្ទាប់ពីបញ្ចប់កាលវិភាគរបស់នាងនៅសហរដ្ឋអាមេរិក ហើយថ្មីៗនេះ Rosé បានទាក់ទាញភ្នែករបស់មនុស្សជាច្រើនជាមួយនឹងម៉ូតសម្លៀកបំពាក់ របស់នាងនៅប្រលានយន្តហោះ។
តារាស្រីរូបនេះ បានបង្ហាញរាងដ៏ស្ដើងរបស់នាងក្នុងអាវយឺតដៃវែងប៉ាក់ខ្មៅ ហើយនាងក៏បានផ្គូផ្គងផ្នែកខាងលើរបស់នាង ជាមួយខោខូវប៊យកាត់ចង្កេះព្រមទាំងបានពាក់ចិញ្ចៀនជាច្រើននៅលើម្រាមដៃរបស់នាង រួមជាមួយនឹងកាបូបស្ពាយមួយទាំងអស់នេះភាគច្រើនមកពី Saint Laurent មុនរដូវស្លឹកឈើជ្រុះឆ្នាំ ២០២១ ហើយអាវយឺតសាច់ក្រណាត់នោះ មានតម្លៃ៣.៧៣ លានវ៉ុន (២,៦៩០ ដុល្លារ)។
ចំណែក ខោខូវប៊យរបស់នាងមកពី Saint Laurent គឺជាខោខូវប៊យHighwaist Jeans ក្នុងទសវត្សរ៍ទី ៩០ របស់ DarkBleach Blue Denim ត្រូវបានធ្វើការចំនួន ៩៥០,០០០វ៉ុន (៧៩០ ដុល្លារ) និងស្បែកជើង Viper Slingback របស់ SaintLaurent មានតម្លៃ ១.០៧លានវ៉ុន (៨៤៥ ដុល្លារ)។
កាបូបរបស់ Rosé គឺជាកាបូបយួរដៃរបស់Saint Laurent's Solferino Medium Satchel នៅHoundstooth Tweed មានតម្លៃ ៣.៩៥លានវ៉ុន (២,៧០០ ដុល្លារ) នៅលើគេហទំព័រ Saint Laurent និងធាតុចុងក្រោយរបស់ Saint Laurent នៅលើ Roséគឺម៉ាស់បិទមុខពណ៌របស់នាង គឺជាសូត្រម៉ាកប្រណិតដែលមានតម្លៃ ៣០,០០០ វ៉ុន (៣០ ដុល្លារ)។
នៅមិនទាន់អស់ទេ គ្រឿងអលង្ការទាំងអស់ដែល Roséត្រូវបានគេឃើញពាក់ គឺមកពី Tiffany & Co ជាម៉ាកប្រណីតមួយទៀតដែលIdol គឺជាឯកអគ្គរដ្ឋទូតពិភពលោល នាងត្រូវបានគេឃើញពាក់ចិញ្ចៀនចំនួន៣ ពីម៉ាកនេះ ហើយចិញ្ចៀនដែលថ្លៃបំផុត ដែល Roséពាក់គឺចិញ្ចៀនថ្មដប់ប្រាំមួយ មានតម្លៃ ១០,៥០០ ដុល្លារ ចិញ្ចៀនដែលថ្លៃបំផុតទី២ មានតម្លៃ ៥,២០០ ដុល្លារ និងចិញ្ចៀនចុងក្រោយម៉ាក់ SchlumbergerLynn មានតម្លៃ ៣,២០០ ដុល្លារដូច្នេះសរុបទៅ សម្លៀកបំពាក់ទាំងអស់របស់ Roséមានតម្លៃ ៣៦ លានវ៉ុន ដែលស្មើនឹងប្រមាណ ៣០,៥៥៩ ដុល្លារឯណោះ៕
ប្រភព : Kpopstarz