អ្នកដទៃនិយាយអ្វីមិនសំខាន់ មើលស្នេហា ភិទិ និងគូស្នេហ៍ ហាក់មានក្ដីសុខខ្លាំង(មានវីដេអូ) - TrueID

អ្នកដទៃនិយាយអ្វីមិនសំខាន់ មើលស្នេហា ភិទិ និងគូស្នេហ៍ ហាក់មានក្ដីសុខខ្លាំង(មានវីដេអូ)

January 28, 2023

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេដឹងថាតារាចម្រៀងពន្លកថ្មី កំពុងទទួលបានប្រជាប្រិយភាពខ្លាំង លោក ថុល សុភិទិ បានបើកបង្ហាញទំនាក់ទំនងស្នេហាខ្លួនជាមួយនារីរូបស្អាតម្នាក់ ដែលគេស្គាល់ជា ឡុង ម៉ានីន ។ បើទោះបីទើបទាក់ទងគ្នា ប៉ុន្តែកន្លងមកគូស្នេហ៍មួយគូនេះ ធ្លាប់បានប្រកាសចែកផ្លូវគ្នា តែចិត្តនៅស្រលាញ់ ក៏ងាកមកត្រូវរូវគ្នាវិញ។ 

លើសពីនេះទៅទៀត ក្រោយងាកមកត្រូវគ្នាវិញ គេរឹតតែឃើញលោក ថុល សុភិទិ និង ឡុង ម៉ានីន បង្ហាញសកម្មភាពស្វីតៗជាមួយគ្នាជានិច្ច រហូតធ្វើឲ្យហ្វេនលាន់មាត់ សរសើរពីចំណងស្នេហារបស់អ្នកទាំងពីរគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ ជាញឹកញាប់គេគូស្នេហ៍ថ្មីថ្មោងមួយគូនេះ តែងនាំគ្នាដើរកម្សន្ត បង្កើនភាពស្និទ្ធស្នាល និងស្វែងយល់ពីចិត្តគ្នាទៅវិញទៅមកផងដែរ។ 

ម្យ៉ាងវិញទៀត ថ្មីៗនេះ ឡុង​ ម៉ានីន បានបង្ហោះវីដេអូមួយ ដែលមើលទៅលោក ថុល សុភិទិ ពិតជាស្រលាញ់កូនស្រីគូស្នេហ៍ខ្លួនដូចកូនបង្កើត។ បើមើលតាមវីដេអូ អ្នកទាំងពីរពិតជាផ្អែមល្ហែម ហើយបង្ហាញស្នាមញញឹមយ៉ាងមានមានក្ដីសុខខ្លាំងតែម្ដង។ ក្នុងនោះដែរ គេអាចនិយាយបានថា ទំនាក់ទំនងគូស្នេហ៍មួយគូនេះ រឹតតែបង្ហាញឲ្យមហាជនបានដឹងថា ស្នេហារបស់អ្នកតាំងពីរពិតជាច្បាស់លាស់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  លោក ថុល សុភិទិ
  លោក ថុល សុភិទិ
  លោក ថុល សុភិទិ និងគូស្នេហ៍
  លោក ថុល សុភិទិ និងគូស្នេហ៍
  លោក ថុល សុភិទិ និងគូស្នេហ៍
  លោក ថុល សុភិទិ និងគូស្នេហ៍
  លោក ថុល សុភិទិ និងគូស្នេហ៍
  លោក ថុល សុភិទិ និងគូស្នេហ៍
  លោក ថុល សុភិទិ និងគូស្នេហ៍
  លោក ថុល សុភិទិ និងគូស្នេហ៍
  លោក ថុល សុភិទិ 
  លោក ថុល សុភិទិ 

សូមចុចលីង ដើម្បីទស្សនាវីដេអូ៖ 

https://www.facebook.com/Maninlongs/videos/942360700456285/

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...