កូរ៉េខាងត្បូង ៖ នៅក្នុងយុគសម័យ ដែលបណ្តាញសង្គមអ៊ីនធើណែត ធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីគ្រប់ទិសទី នៃពិភពលោក សម្រាប់ភាពងាយស្រួល ដែលមនុស្សជាទូទៅនៅសម័យនេះត្រូវការបំផុត។
យ៉ាងណាមិញវាជាមធ្យោបាយលឿនបំផុត ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ របស់តារាៗជាច្រើនផងដែរ នេះហើយជាមូលហេតុ ដែលវាកម្រណាស់ ដែលឃើញតារាល្បីម្នាក់ មិនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ។
សម្រាប់ហេតុផលមួយឬមូលហេតុផ្សេងទៀត ខាងក្រោមនេះគឺជាបញ្ជីឈ្មោះតារាកូរ៉េ ល្បីៗទាំង ៨រូបដែលមិនប្រើប្រាស់បណ្តាញសង្គម ៖
១. Gong Yoo
តារាសម្តែងលោក Gong Yoo ធ្លាប់បាននិយាយថា លោកព្យាយាមមិនធ្វើឱ្យជីវិតផ្ទាល់ខ្លួន នៅលើអ៊ីនធើណែតទេ ព្រោះតែងតែមានអនុស្សាវរីយ៍ដែលគាត់នឹងចង់បំភ្លេច។
២. Yoo Jae Suk
Yoo Jae Suk បានចែករំលែកថា លោកមិនប្រើបណ្តាញសង្គមទេ ព្រោះលោកខ្លាចក្លាយជាមនុស្សញៀននឹងវា ហើយនឹងមិនអាចធ្វើអ្វីផ្សេងទៀតពេញមួយថ្ងៃ។
៣. Song Joong Ki
Song Joong Ki បានបង្ហើបថា លោកមិនប្រើបណ្តាញសង្គមទេព្រោះលោកមិនមែនជាអ្នកចេះបច្ចេកវិទ្យាទេ តារាប្រុសរូបនេះពិតជាមានInstagram ដែលគ្រប់គ្រងដោយភ្នាក់ងាររបស់លោក ប៉ុន្តែលោកមិនមានគណនីផ្ទាល់ខ្លួនទេ។
៤- Park Bo Young
តារាសម្តែង Park Bo Young បាននិយាយថា នាងមិនទុកចិត្តខ្លួនឯង ក្នុងការប្រើប្រាស់បណ្តាញសង្គមនោះទេ ព្រោះនាងមានអារម្មណ៍រំជើបរំជួលនិងបាត់បង់ភាពអត់ធ្មត់យ៉ាងងាយស្រួល ថ្មីៗនេះនាងបានបើកគណនីInstagram មួយ ហើយវាដំណើរការរួមគ្នាជាមួយបុគ្គលិករបស់នាងនៅ BHEntertainment។
៥. Kang Dong Won
Kang Dong Won បានបង្ហើបថា លោកមិនប្រើបណ្តាញសង្គមដោយសារតែហេតុផល ៣ យ៉ាង គឺលោកមិនមានអ្វីដែលត្រូវចែករំលែក លោកមានបុគ្គលិកលក្ខណៈដែលមិនចង់និយាយជាមួយមនុស្សចម្លែកច្រើនហើយតារាប្រុសរូបនេះក៏មិនបានឃើញ ពីរបៀបដែលវាអាចជាទម្រង់នៃការប្រាស្រ័យទាក់ទងគ្នាដែរ។
៥. Kim Hee Won
លោក Kim Hee Won បានបង្ហើបថា លោកមិនចង់ឲ្យជីវិតឯកជនរបស់លោក ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមទេ ហើយលោកក៏មិនមានអ្វីចែករំលែកជាសាធារណៈដែរ។
៧. Dong Ha
តារាសម្តែង Dong Ha បានចែករំលែកថា លោកគិតថាបណ្តាញសង្គម នាំមកនូវបញ្ហាជាច្រើន ដូច្នេះវាមានសុវត្ថិភាពជាងការសោកស្តាយ បើទោះបីជាលោកយល់ព្រមថា វាជាឧបករណ៍ដ៏ល្អក្នុងការទំនាក់ទំនងជាមួយអ្នកគាំទ្រក៏ដោយ។
៨. Ha Jung Woo
លោក Ha Jung Woo បាននិយាយថា លោកមើលមិនឃើញពីតម្រូវការ ក្នុងការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ជាពិសេសលោកក៏មានអាយុ 50 ឆ្នាំហើយ៕
ប្រភព : Koreaboo