ឃើញ Taew ឆ្លងកូវីដភ្លាម ស្រាប់តែអតីតគូស្នេហ៍នាងបែរជាពោលពាក្យបែបនេះ - TrueID

ឃើញ Taew ឆ្លងកូវីដភ្លាម ស្រាប់តែអតីតគូស្នេហ៍នាងបែរជាពោលពាក្យបែបនេះ

July 16, 2021

ថៃ៖ ចំពោះតារាស្រី Taew Natapohn គឺជាមនុស្សម្នាក់ដែលបានធ្វើចត្តាឡីស័កជាច្រើនដង ដោយសារតែរូបនាងបានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ១៩ កាលពីពេលកន្លងទៅនេះ ប៉ុន្តែលើកនេះវិញ គឺជាដំណឹងដ៏ភ្ញាក់ផ្អើលសម្រាប់ហ្វេនៗជាច្រើន បន្ទាប់ពីរូបនាងបានប្រកាសថាខ្លួនបានឆ្លងជំងឺកូវីដ១៩ កាលពីថ្មីៗនេះ។ 

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបានបង្ហាញពីតារាងពេលវេលានៃការធ្វើសកម្មភាពរបស់នាង និងកំពុងតែរង់ចាំទទួលការព្យាបាលតាមជំហានបន្ទាប់ ដែលធ្វើឲ្យបណ្ដាមិត្តៗ និងអ្នកគាំទ្រជាច្រើន នាំគ្នាប្រមូលផ្តុំផ្តល់យោបល់លើកទឹកចិត្តទៅដល់រូបនាង ផងដែរ។ 

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ អតីតគូស្នេហ៍រូបសង្ហា លោក Ton ក៏បានចូលរួមបញ្ចេញមតិខមិន នៅលើការបង្ហោះរបស់នាង ដោយបាននិយាយថា៖

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន នាំគ្នាសម្រុកផ្ញើរូបសញ្ញាបេះដូង ក្រោមការបញ្ចេញមតិ របស់ Ton បង្ហាញពីការពេញចិត្តទៅលើមិត្តភាពដ៏ល្អរបស់អ្នកទាំងពីរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew
Taew
Taew
Ton
Ton
Ton
Ton
សារខមិនរបស់ Ton
សារខមិនរបស់ Ton
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...