លែងគ្នាមិនទាន់បានប៉ុន្មានផង ល្បី Angelababy ណាត់ជួបតារាសម្តែងប្រុស ក្មេងជាងដល់ទៅ​១០ឆ្នាំ - TrueID

លែងគ្នាមិនទាន់បានប៉ុន្មានផង ល្បី Angelababy ណាត់ជួបតារាសម្តែងប្រុស ក្មេងជាងដល់ទៅ​១០ឆ្នាំ

April 22, 2022

ចិន៖​​ នៅល្ងាចថ្ងៃទី ២១ ខែមេសា ឧស្សាហកម្មកម្សាន្តរបស់ចិនបានផ្ទុះឡើងនូវរូបថតចំនួន ២ សន្លឹកជាមួយនឹងការសង្ស័យដូចគ្នាដែលតារាសម្តែងស្រី Angela Baby បានធ្វើការណាត់ជួប ជាមួយនឹងស្នេហាថ្មីបន្ទាប់ពីលែងលះបានត្រឹមតែ ៣ ខែជាមួយអតីតស្វាមី Huang Xiaoming

គួរបញ្ជាក់ផងដែរថា អ្វីដែលចាប់អារម្មណ៍ តួប្រុសសំខាន់ក្នុងរឿងអាស្រូវស្នេហានេះ គេបានកត់សម្គាល់ថា ជាតារាសម្តែង Lin Yi ដែលជាតួប្រុសក្មេងជាងវ័យជាង១០ឆ្នាំ ទៅនឹងតារាស្រីរូបនេះ។

ក្នុងរូបភាពទាំងនោះ គេប្រទះឃើញ​អ្នកទាំងពីរ គឺនៅ ហាង កាហ្វេណេត មួយកន្លែងក្នុងទីក្រុងសៀងហៃ ដែលពួកគេកំពុងធ្វើដំណើរចេញពីហាង ដោយ Angela Baby ពាក់​មួក​ពណ៌​ត្នោត ជាមួយនឹងម៉ាស់ និង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ដើរ​ក្បែរ​នាង​មាន​ បុរស​វ័យ​ក្មេង​ម្នាក់​ស្លៀក​ពាក់​សាមញ្ញ​ នៅមិនឆ្ញាយពីនាងប៉ុន្មាននោះទេ។

យ៉ាងណាមិញ បន្ទាប់ពីមានការសង្ស័យពីទំនាក់ទំនងស្នេហាបានផ្ទុះឡើង ដែលគេគ្រប់គ្នា ជឿជាក់ថា ពួកគេបានធ្វើការណាត់ជួបគ្នានៅ ហាង កាហ្វេណេត ប្រភពមួយ បានចេញមុខបកស្រាយការពិត។

ដូច្នេះហើយ តាមប្រភព គេបានដឹងថា បុរសដែលដើរក្បែរ Angela Baby មិនមែនជា Lin Yi ទេ តែជា ជំនួយការរបស់តារាស្រីរូបនេះ នេះពិត​ជា​គ្មាន​រឿង​ដែល​ថា​អតីត​ភរិយា​របស់ Huang Xiaoming កំពុង​មាន​ស្នេហា​ជាមួយ​ក្មេង​ជាង​១០ ​ឆ្នាំ​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...