កម្សាន្ត ÷ កាលពីថ្ងៃទី ២៤ ខែមេសា គណនី Instagram ផ្លូវការរបស់ Management MMM របស់ Kim Tae-ri បានបង្ហោះរូបថតមួយសន្លឹក ដែលមាន caption ថា «០៤.២៤ Happy Birthday រីករាយថ្ងៃកំណើតតារាសម្ដែង Kim Tae-ri»។
ដែលនៅក្នុងរូបថត ដែលបានចេញផ្សាយនេះគឺជារូប Kim Tae-ri កាលពីនៅក្មេង បង្ហាញពីភាពទាក់ទាញរបស់នាង ជាមួយនឹងម៉ូដសក់ខ្លី ក្នុងនោះ ថ្មីៗនេះ Kim Tae-ri ក៏កំពុងតែទទួលបានក្តីស្រលាញ់យ៉ាងច្រើន ចំពោះការដើរតួជា Na Hee-do ដែលជាក្មេងស្រីវ័យក្មេងម្នាក់ ដែលបានបាត់បង់ក្តីស្រមៃរបស់នាងក្នុងយុគសម័យឆ្នាំ ១៩៩៨ ក្នុងរឿង «Twenty-five Twenty-one» របស់ទូរទស្សន៍ tvN ។
ជាមួយគ្នានេះ Kim Tae-ri ក៏គ្រោងនឹងជួបជុំទស្សនិកជនក្នុងរដូវ ក្ដៅនេះក្នុងរឿង «Alien» របស់ Choi Dong-hoon ផងដែរ៕
ប្រភព: Kbizoom