ផ្អើលអស់ក្រមុំៗ ក្រោយឃើញ មុខមាត់ពិតរបស់កូនប្រុសពៅ Ng Man Tat - TrueID

ផ្អើលអស់ក្រមុំៗ ក្រោយឃើញ មុខមាត់ពិតរបស់កូនប្រុសពៅ Ng Man Tat

May 22, 2021

ចិន: ប្រហែលជាមានពុកម៉ែ បងប្អូននិងប្រិយមិត្តមិនច្រើនទេដែលបានស្គាល់ពីជីវិតឯកជនរបស់តារាសម្តែងចិនដ៏ល្បីលោក NgMan Tat ដែលទើបតែទទួលមរណភាពកាលពីពេលថ្មីៗនេះ ថាតើលោកមានកូនប៉ុន្មាននាក់ហើយតើពួកគេជាតារាសម្តែង ឬក៏យ៉ាងណាខណ:ដែលជីវិតឯកជន និងជីវប្រវត្តិរបស់លោកមិនសូវបានបញ្ចេញជាសាធារណៈប៉ុន្មានទេ។

លោក Ng Man Tat និងទិនហ្វី
លោក Ng Man Tat និងទិនហ្វី

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក Wu Wei Lun មានអាយុ១៩ ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាកូនប្រុសពៅតែម្នាក់គត់ របស់តារាកំប្លែង Ng Man Tat បានបង្ហាញខ្លួននៅឯពិធីបុណ្យសពរបស់ឪពុកលោកកាលពីដើមឆ្នាំនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងចំពោះសម្រស់ដ៏ស្រស់សង្ហារបស់លោកជាពិសេសអត្តចរិក និងកាយវិការ ព្រមទាំងកែវភ្នែកស្រទន់ទឹកមុខសមសួន ខណ:ពេលដែលលោកបានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកកាសែតក្នុងកំឡុងពេលនៃពិធីបុណ្យសពរបស់លោកឪពុកលោក។

លោក Wu Wei Lun
លោក Wu Wei Lun

សូមរំលឹកផងដែលថា លោក WeiLun ជាកូនពៅរបស់តារា សម្តែង Ng Man Tat ជាមួយនឹងប្រពន្ធជនជាតិម៉ាឡេស៊ីឈ្មោះ Hou Shan Yan ដែលគាត់មានកូនស្រីម្នាក់ទៀត ជាមួយគ្នាផងដែរ ។ក្រៅតែពីកូនប្រុសស្រីទាំងពីរនាក់នេះ តារាសម្តែងជើងចាស់រូបនេះក៏មានកូនស្រីវ័យចំណាស់ចំនួន៣ នាក់ដែរ គឺ ២ នាក់ជាកូនប្រពន្ធដើមឈ្មោះ Mak Lei Lei និងម្នាក់ទៀតជាអតីតតារាសម្តែង Lo Siu Chi ដោយកាលពីពេលថ្មីៗនេះ លោក Ng Man Tatបានទទួលមរណភាពក្នុងអាយុ ៧០ ឆ្នាំ  ដោយសារតែជម្ងឺមហារីកថ្លើម៕

លោក Wu Wei Lun និងលោកឪពុក
លោក Wu Wei Lun និងលោកឪពុក
លោក Wu Wei Lun និងក្រុមគ្រួសារ
លោក Wu Wei Lun និងក្រុមគ្រួសារ
លោក Wu Wei Lun
លោក Wu Wei Lun
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...