ភ្នំពេញ៖ កាលពីថ្មីៗនេះ មានស្ត្រីជនបរទេសម្នាក់ ដែលត្រូវគេសន្និដ្ឋានថាជាអ្នកធ្វើការនៅមណ្ឌលកុមារកំព្រា ចេញមុខមកសម្តែងការសោកស្តាយអាណិតអាសូរចំពោះកុមារាហុង ក្រោយពីបានដឹងពីការស្លាប់របស់គាត់។
ក្នុងនោះ ស្ត្រីជនបរទេសរូបនោះ មានឈ្មោះថា Marie Ens បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយរូបភាពរបស់កុមារា ហុង ដោយសរសេរសារដែលខ្លឹមសារដូច្នេះថា៖
គួររំលឹកផងដែរថា កុមារា ហុង បានស្លាប់កាលពីយប់ថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ដោយសារតែគាត់បានឡើងតោងឡានសណ្ដោងម៉ាសុីនភ្លេីងនិងបានលោតចុះមកក្រោយក៏ស្រាប់តែត្រូវកន្ទុយខាងក្រោយអូសកិនជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ចំពោះការស្លាប់របស់គាត់បានធ្វើឱ្យមហាជនភាគច្រើនសម្តែងការអាណិតអាសូរ និង សោកស្តាយជាខ្លាំង ដោយរូបគាត់ ត្រូវស្លាប់ទាំងនៅវ័យក្មេង គ្មានឪពុកម្តាយសាច់ញាតិ ដើររសាត់អណ្តែតគ្មានកោះត្រើយគោលដៅច្បាស់លាស់៕