ចិន៖ នៅថ្ងៃទី ១៥ ខែមីនា ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថានាយកដ្ឋានពន្ធទីក្រុងសៀងហៃបានពិនិត្យ និងចេញសេចក្តីសម្រេចបង្ខិតបង្ខំឱ្យបង់ប្រាក់ចំនួន ១៦.៦ លានដុល្លារអាមេរិកដល់តារាសម្តែង Deng Lun សម្រាប់ការគេចពន្ធចាប់ពីក្នុងឆ្នាំ ២០១៩-២០២០ ។
ដោយឡែក នាយកដ្ឋានអធិការកិច្ចនៃនាយកដ្ឋានពន្ធដារសៀងហៃ សង្ស័យថា Deng Lun បានប្រកាសពន្ធមិនពិត ដោយបំប្លែងពីលក្ខណៈនៃប្រាក់ចំណូលរបស់អាជីវកម្មពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០។ ចាប់តាំងពីពេលនោះមក លោកបានគេចវេសពីពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ជាមួយនឹងទឹកប្រាក់ ៧,៣៨លានដុល្លារ បន្ថែមលើការគេចពន្ធមួយចំនួនទៀតប្រហែល ២លានដុល្លារ។
បន្ទាប់ពីត្រូវបានស៊ើបអង្កេត Deng Lun បានសងប្រាក់វិញជាគោលចំនួន ៦.៩ លានដុល្លារ ហើយរាយការណ៍ពីការបំពានពន្ធទៅភ្នាក់ងារស៊ើបអង្កេត ដោយទទួលស្គាល់កំហុសដោយសារតែមិនបានយល់ច្បាស់អំពីច្បាប់ពន្ធ។
យ៉ាងណាក៏ដោយ នាយកដ្ឋានពន្ធដារក្រុងសៀងហៃនៅតែតម្រូវឱ្យលោក Deng Luan បង់ប្រាក់ពិន័យហួសកាលកំណត់ដែលមានតម្លៃសរុបរហូតដល់ ១៦,៦ លានដុល្លារ។ ភ្លាមៗបន្ទាប់ពីព័ត៌មានគេចពន្ធត្រូវបានផ្សព្វផ្សាយ យីហោដែលសហការជាមួយក្រុមហ៊ុន Deng Lun បានលុបចោលកិច្ចសន្យា តាមប្រព័ន្ធផ្សព្វផ្សាយ នេះជាផលវិបាកភ្លាមៗសម្រាប់តារាសម្ដែងរូបនេះ។
Deng Lun កើតនៅឆ្នាំ ១៩៩២ ជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាពក្នុងប្រទេសចិន។ ប្រជាប្រិយរបស់លោក មានភាពល្បីល្បាញតាមរយៈខ្សែភាពយន្តជាច្រើន ដែលត្រូវបានរាប់បញ្ចូលជា តារា A-list ដូចជា Angelababy Yang Mi Zhao Liying ជាដើម៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពរូបភាពខាងក្រោម៖