មានទៅអន់អី សម្រស់បវរកញ្ញាចក្រវាលឥណ្ឌាឆ្នាំ២០២២ ឡើងស្អាតខ្លាំង - TrueID

មានទៅអន់អី សម្រស់បវរកញ្ញាចក្រវាលឥណ្ឌាឆ្នាំ២០២២ ឡើងស្អាតខ្លាំង

August 30, 2022

ឥណ្ឌា៖ ថ្មីៗនេះ យោងតាមគេហទំព័រ India Today បានបង្ហាញពី ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Diva ឬ Miss Universe India 2021 ដែលបានប្រព្រឹត្តឡើងទៅនៅទីក្រុង Mumbai កាលពីល្ងាចថ្ងៃទី ២៨ ខែសីហាកន្លងទៅនេះ ក្នុងនោះដែរ ក៏បានរកឃើញម្ចាស់មកុដ ដែលបានទៅលើ នាង Divita Rai ក្នុងវ័យ ២៤ឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ បវរកញ្ញារូបនេះ បានទាញយកចិត្តអ្នកគាំទ្រជាមួយនឹង សម្រស់ស្រស់ស្អាតរបស់នាងយ៉ាងខ្លាំង ​ហើយជាមួយនឹងសមិទ្ធផលនេះ នាងនឹងតំណាងឱ្យប្រទេសឥណ្ឌា ក្នុងការប្រលងបវរកញ្ញាចក្រវាលឆ្នាំ២០២២ នៅចុងឆ្នាំនេះ។

ជាពិសេស បវរកញ្ញា​ថ្មី​របស់​ប្រទេស​ឥណ្ឌារូបនេះ ត្រូវបានគេដឹងទៀតថា នាងគឺជា​តារា​បង្ហាញ​ម៉ូដ និងជា​ស្ថាបត្យករ​ ព្រមទាំងមាន​កម្ពស់ ១,៧៥ ម៉ែត្រ និងរូបរាងស្រស់ស្អាត ខណៈដែលត្រូវ​បាន​គេ ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ជំនាញ​សម្តែង និង​អាកប្បកិរិយា​របស់​នាង ផងដែរ៕ 

ប្រភព៖​ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
បវរកញ្ញាចក្រវាលឥណ្ឌា ២០២២
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...