ស្តែងសា.ហា.វនៅចិន! កំពុងតែសម្តែង ធ្លា.ក់ស.ង្ក.ត់ ​LCD លើអ្នករាំ - TrueID

ស្តែងសា.ហា.វនៅចិន! កំពុងតែសម្តែង ធ្លា.ក់ស.ង្ក.ត់ ​LCD លើអ្នករាំ

July 29, 2022

ចិន៖ នៅល្ងាចថ្ងៃទី ២៨ ខែកក្កដា តាមគេហទំព័រ SCMP បានរាយការណ៍ថាយ៉ាងហោចណាស់ មនុស្ស ៣ នាក់បានរងរបួសនៅពេលដែលអេក្រង់ LED ដ៏ធំបានធ្លាក់មកលើពួកគេនៅពេលពួកគេសម្តែងនៅឯការប្រគុំតន្ត្រីមួយ  ក្នុងទីក្រុងហុងកុង។

ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ​២៨ ខែ​កក្កដា នៅ​សាល​ប្រជុំ Hong Kong Coliseum ដោយហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​អេក្រង់ LED ព្យួរ​ពីលើ​ឆាក​បាន​ធ្លាក់​មក​ចំអ្នក​រាំ​យ៉ាង​តិច​៣​នាក់ យោងតាម SCMP អ្នករាំម្នាក់ត្រូវបានប៉ះចំក្បាលដោយអេក្រង់ ខណៈពីរនាក់ទៀតត្រូវបានវាយពីក្រោយខ្នង។

បើតាមប្រភព ប៉ូលិស​បាន​និយាយ​ថា មនុស្ស​បី​នាក់​បាន​រង​របួស ដោយក្នុងនោះ អ្នករងរបួសពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Queen Elizabeth។ យ៉ាង​ណា​មិញ ព័ត៌មាន​លម្អិត​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​រាំ​ មិន​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ។ យោងតាម SCMP ទស្សនិកជនមានការភ្ញាក់ផ្អើលនិងស្រែកនៅពេលដែលឧប្បត្តិហេតុបានកើតឡើងផងដែរ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...