រ.លា.យហើយពេលនេះ Pinky ត្រូវ​សមត្ថ​កិច្ច​​រឹបអូស​ទ្រព្យ​ស​ម្បត្តិ​គ្មាន​សល់​ - TrueID

រ.លា.យហើយពេលនេះ Pinky ត្រូវ​សមត្ថ​កិច្ច​​រឹបអូស​ទ្រព្យ​ស​ម្បត្តិ​គ្មាន​សល់​

August 19, 2022

ថៃ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយកាលពី កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ ២០២២ កន្លង​ទៅ​នេះ តារាស្រី​ជួរ​មុខ​ដ៏​ល្បីល្បាញ​របស់​ថៃ នាង Pinky Savikah រួម​ទាំង​បងប្រុស និង​ម្ដាយ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ ពី​បទ​ឆ​បោ​.​ក​លុយ​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ ជាករណីForex-3D ជា​ច្រើន​នាក់ ។

ជាមួយគ្នានេះ ​បើ​យោង​ទៅ​តាម​ការ​រាយការណ៍​ពី​សំណាក់​សារព័ត៌មាន​ក្នុងស្រុក​ថៃ បាន​ប្រាប់​ឱ្យ​ដឹង​ថា តុលា​ការ​សម្រេចចិត្ត​មិន​ឱ្យ​តារា​ស្រី Pinky និង​ក្រុម​គ្រួសារ​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ ដោយហេតុ​ថា ខ្លាច​តារា​ស្រី​រូប​នេះ និង​ក្រុម​គ្រួសារ​នាំ​គ្នា​រត់គេច​ខ្លួន ព្រោះថា​ទម្ងន់​នៃ​ទោស​គឺ​មាន​កម្រិត​ធ្ងន់​ពេក។

មិនតែប៉ុណ្ណោះ បន្ទាប់​ពី​រឿងរ៉ាវ​ឆ​បោ​.​កមួយ​នេះ កំពុង​តែ​ផ្ទុះ​ក្ដៅ​ក​គុក និង​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​នោះ ពេល​នេះ​ខាង​សមត្ថកិច្ច​បាន​និង​កំពុង​តែ​រឹបអូស​ទ្រព្យ​ស​ម្បិ​ត្តរបស់​តារា​ស្រី​រូប​នេះ​ខ្ទេច​គ្មាន​សល់​ហើយ ដោយ​ក្នុង​នោះ​ខាង​សមត្ថកិច្ច​ក៏​បាន​រឹបអូស​មាន​ដូច​ជា «​រថយន្ត​ទំនើប​ចំនួន​១១​គ្រឿង មាស ប្រាក់ ដី​ផ្ទះ ទ្រព្យ​ស​ម្បិ​ត្ត​នៅ​ក្នុងផ្ទះ​មាន​ប៉ុន្មាន គឺ​យក​ទាំងអស់ ដែល​រួម​ជា​ទឹកប្រាក់​ប្រមាណ​ជាង ២៣០ លាន​បាត ស្មើនឹង​ប្រមាណ​ជាង ៦ លាន​ដុល្លារ​ឯណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ តារា​សម្ដែង​ស្រី Pinky បាន​ចូលខ្លួន​ទៅ​កាន់​សមត្ថកិច្ច​ហើយ ដោយ​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ថែម​ផង​ដែរ​៕

សូមទស្សនារូបភាពខាងក្រោម៖

 Pinky Savikah 
 Pinky Savikah 
 Pinky Savikah 
 Pinky Savikah 
 Pinky Savikah ចូលខ្លួនបំភ្លឺ 
 Pinky Savikah ចូលខ្លួនបំភ្លឺ 
 Pinky Savikah ចូលខ្លួនបំភ្លឺ 
 Pinky Savikah ចូលខ្លួនបំភ្លឺ 
 Pinky Savikah ចូលខ្លួនបំភ្លឺ 
 Pinky Savikah ចូលខ្លួនបំភ្លឺ 
រថយន្ត  Pinky Savikah ត្រូវរឹបអូស
រថយន្ត  Pinky Savikah ត្រូវរឹបអូស
រថយន្ត  Pinky Savikah ត្រូវរឹបអូស
រថយន្ត Pinky Savikah ត្រូវរឹបអូស
រថយន្ត  Pinky Savikah ត្រូវរឹបអូស
រថយន្ត Pinky Savikah ត្រូវរឹបអូស
រថយន្ត  Pinky Savikah ត្រូវរឹបអូស
រថយន្ត Pinky Savikah ត្រូវរឹបអូស
រថយន្ត  Pinky Savikah ត្រូវរឹបអូស
រថយន្ត Pinky Savikah ត្រូវរឹបអូស
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...