ឡូយម៉្លេះ! ចាយតែជាង១ដុល្លាក្នុងមួយថ្ងៃ នារីរូបនេះ អាចសល់លុយទិញផ្ទះបាន៣ - TrueID

ឡូយម៉្លេះ! ចាយតែជាង១ដុល្លាក្នុងមួយថ្ងៃ នារីរូបនេះ អាចសល់លុយទិញផ្ទះបាន៣

January 9, 2023

ជប៉ុន៖ ថ្មីៗនេះ ស្រាប់តែមានដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ ពីនារីជនជាតិជប៉ុនមួយរូប ដែលមានឈ្មោះថា Saki Tamogami មានអាយុ ៣៧ ឆ្នាំ ដែលបានរស់នៅដោយសន្សំសំចៃយ៉ាងខ្លាំងអស់រយៈពេល ១៦ ឆ្នាំ ដើម្បីសម្រេចបាននូវក្តីស្រមៃរបស់នាងក្នុងការមានផ្ទះចំនួន ៣ នៅអាយុ ៣៤ ឆ្នាំ។

ក្នុងនោះដែរ តាម​រយៈ​មធ្យោបាយ​សន្សំ​ប្រាក់​ជាច្រើនរបស់នាង នៅក្នុងវ័យ ២៧ ឆ្នាំ​ ក៏បាន​ទិញ​ផ្ទះ​ដំបូង នៅ Saitama ប្រទេស​ជប៉ុន ​ក្នុង​តម្លៃ ១០ លាន​យ៉េន (ប្រហែល ៧៥០០០ ដុល្លារ)។ បន្ទាប់ពី ពីរឆ្នាំក្រោយ Tamogami បានទិញផ្ទះលើកទីពីររបស់នាងក្នុងតម្លៃ ១៨ លានយ៉េន (ប្រហែល ១៤០០០០ ដុល្លារ) ។

ហើយជាពិសេស នៅឆ្នាំ ២០១៩ ស្របពេលដែល Tamogami មានអាយុ ៣៤ ឆ្នាំ នាងក៏បានបំពេញបំណងរបស់ខ្លួន ជាមួយនឹងការទិញផ្ទះចុងក្រោយ ក្នុងតម្លៃ ៣៧ លានយ៉េន (ប្រហែល ២៨០០០០ ដុល្លារ) ។ ប៉ុន្តែបើងាកមកមើល ពីវិធីក្នុងការសន្សំប្រាក់របស់នាង ក៏បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះដើម្បីសម្រេចបាននូវគោលដៅមួយនេះ Tamogami បានបង្ហាញពីការចំណាយប្រចាំថ្ងៃអតិបរមា ត្រឹមតែ ២០០ យ៉េន (ប្រហែល ១,៥ ដុល្លារ) លើអាហារ តែប៉ុណ្ណោះ៕

ប្រភព៖ Nextshark.com

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...