BLINKS អន់ចិត្ត ខំចាំជិត២ឆ្នាំ YG ធ្វើដូច Rosé មិនស្មើសមាជិកផ្សេង - TrueID

BLINKS អន់ចិត្ត ខំចាំជិត២ឆ្នាំ YG ធ្វើដូច Rosé មិនស្មើសមាជិកផ្សេង

August 22, 2022

កម្សាន្ត ÷ ប្រាកដណាស់ថា​ អ្នគគាំទ្រពិតជាមានភាពរីករាយ និងរំភើបចិត្ត ពេលដែលតារាKpop ដែលជា Idols របស់ពួកគេប្រកាសពីការធ្វើសកម្មភាពអ្វីមួយមិនថាការចូលរួមកម្មវិធីផ្សេងៗ ឬសូម្បីតែការបង្ហោះរូបភាពនិងវីដេអូជាដើម។

អ្វីដែលកាន់តែគួរឲ្យរំភើបទៀតនោះ គឺនៅពេលដែល Idols ប្រកាសការ Comeback តែម្តង ជាមួយគ្នានេះក្រុមតារាចម្រៀងស្រីល្បីឈ្មោះ ដែលមានសមាជិក ៤នាក់ BLACKPINKក៏ទើបតែបានត្រឡប់មកវិញ ជាមួយនឹងបទ «PinkVenom» បន្ទាប់ពីស្ងាត់អស់ជិត ២ឆ្នាំ ។

BLACKPINK
BLACKPINK

ទន្ទឹមនឹងមានអ្នកគាំទ្រ និងមហាជនជាច្រើនបានសម្តែងភាពរីករាយ នឹងបទចម្រៀងដ៏ពិរោះព្រមជាមួយវីដេអូដ៏អស្ចារ្យរបស់ក្រុមនេះ​ ក៏មាន BLINKS មួយចំនួនបានសម្តែងភាពខកចិត្តរបស់ពួកគេដោយអ្នកគាំទ្រទាំងនោះយល់ថា ផលិតកម្ម YG និងមនុស្សមួយចំនួនមិនឲ្យតម្លៃទៅលើ Rosé បណ្តាលឲ្យមានភាពអយុត្តិធម៌ចំពោះតារាស្រីរូបនេះ។

Rosé 
Rosé 

ក្នុងនោះមាន BLINKS ម្នាក់បានបង្ហោះរូបថតរបស់ Rosé ភ្ជាប់ជាមួយនឹងសារដែលសរសេរថា «ខ្ញុំគ្រាន់តែចង់និយាយក្នុងចិត្ត ហេតុអ្វីបានជាមនុស្សមិនអាចមើលឃើញនាង មនុស្សនិយាយតែពីJisoo និង Jenlisa ហើយខ្លះថែមទាំងប្រៀបធៀបសម្លេងរបស់នាងជាមួយ Jisoo ពិតជាសោកសៅណាស់»។

BLINKS
BLINKS

នៅមិនទាន់អស់អ្នកបង្ហោះរូបនេះក៏បានចង្អុលបង្ហាញថា ពេលវេលាដែល Rosé បានបង្ហាញខ្លួននៅក្នុង MV «Pink Venom» ហាក់ដូចជាមានតិចខ្លាំង ហើយសម្លៀកបំពាក់របស់ Roséក៏មិនសូវច្រើនឈុត បើធៀបនឹងសមាជិកផ្សេង និងសូម្បីតែ Rosé មានតំណែងជាអ្នកច្រៀងនាំមុខក្រុមតែការច្រៀងរបស់នាង ក្នុងការត្រឡប់មកវិញលើកនេះ ក៏មានតិចជាងអ្នកផ្សេងផងដែរទើបបានជាអ្នកគាំទ្រមានការខកចិត្តខ្លាំង៕

Rosé 
Rosé 

ប្រភព : Internet

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...