ស្ងាត់ៗ! តារាសម្ដែង​ Hawkman ក្នុងខ្សែភាពយន្ត «Black Adam» របស់ DC បង្ហើបចាប់ផ្ដើមចេញថតហើយ - TrueID

ស្ងាត់ៗ! តារាសម្ដែង​ Hawkman ក្នុងខ្សែភាពយន្ត «Black Adam» របស់ DC បង្ហើបចាប់ផ្ដើមចេញថតហើយ

May 1, 2021

បរទេស៖ ដូចដែលលោកអ្នកប្រិយមិត្តបានដឹងមកហើយនូវខ្សែភាពយន្តថ្មីរបស់ DCEU គឺរឿង Black Adam ដែលសម្ដែងដោយលោក Dwayne Johnson ឬបងប្អូននិយមហៅលោកថា The Rock ជាតួអង្គឯកបានប្រកាសចាប់ផ្ដើមថតហើយតាំងពីថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២១ មកម្លេះយោងតាមកាបង្ហោះនៅតាមបណ្ដាញសង្គម Instagram របស់តារារូបនេះខ្លួនឯងកន្លងផុតទៅនេះ។

លោក Dwayne Johnson
លោក Dwayne Johnson

យ៉ាងណាមិញ នាពេលថ្មីៗថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះតារាសម្ដែងលោក Aldis Hodge ដែលនឹងចូលមកកាន់ដំណែងតួអង្គ Hawkman បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនជាមួយខ្លឹមសារថា Hawkman របស់ខ្លួនចាប់ផ្ដើមចេញថតថ្ងៃដំបូងហើយ។

រូបលោក Aldis Hodge និងតួអង្គ Hawkman ដែលលោកត្រូវសម្ដែង
រូបលោក Aldis Hodge និងតួអង្គ Hawkman ដែលលោកត្រូវសម្ដែង
Fan-Made Concept Hawkman
Fan-Made Concept Hawkman

គួរឱ្យដឹងផងដែរថា Aldis Hodge នឹងសម្ដែងជា Hawkman ដែលមានឈ្មោះពិតថា Carter Hall ដែលជាបុរាណវិទូដែលជាអ្នកដំណាងនៃការចាប់បដិសន្ធិឡើងវិញនៃព្រះអង្គម្ចាស់អេហ្ស៊ីបបុរាណ ឈ្មោះថា Khufu ហើយគេក៏ជាជាសមាជិកម្នាក់នៃ Justice Society America ផងដែរជាមួយនឹងតារាសម្ដែងនាៗដូចជា Dwayne Johnson ជា Black Adam រីឯ Pierce Brosnan នឹងសម្ដែងជា Doctor Fate ចំណែក Noah Centineo សម្ដែងជា Atom Smasher ហើយ Quintessa Swindell និងកាន់តួអង្គ Cyclone ចំណែកឯ Sarah Shahi និងសម្ដែងជា Isis ក្រៅពីនេះនៅមានតារាសម្ដែងផ្សេងៗទៀតនៅក្នុងខ្សែភាពយន្តទោល Black Adam របស់ DC ដែលប្រកាសថានឹងចាក់បញ្ចាំងនៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2022 ខាងមុខនេះ៕

រូបភាពតួអង្គ
រូបភាពតួអង្គ
ទាក់ទងជាមួយ:
ការងារភាពយន្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...