មិនចប់ទេ ប្ដីថ្មី សាន់ឆាយ ត្រូវគេចាប់បានថា យកឡានប្តីមុន មកជិះ ឡេីងរំភើយ - TrueID

មិនចប់ទេ ប្ដីថ្មី សាន់ឆាយ ត្រូវគេចាប់បានថា យកឡានប្តីមុន មកជិះ ឡេីងរំភើយ

December 11, 2022

តៃវ៉ាន់៖ មួយរយៈចុងក្រោយនេះ តាមរយៈទំព័រសារព័ត៌មាន 163 បានរាយការណ៍ថា សង្រ្គាមប្រព័ន្ធផ្សព្វផ្សាយ រវាងគ្រួសាររបស់ តារាស្រី Barbie Hsu និងអតីតស្វាមី លោក Wang Xiaofei នៅតែជាប្រធានបទដ៏ក្ដៅគគុក និងជាទីចាប់អារម្មណ៍របស់មហាជនជាច្រើន ជាពិសេស ក្នុងពេលដែល ស្វាមី​ថ្មី​របស់​តារា​ស្រី Barbie Hsu ​ទទួល​រងការរិះគន់​ពី​អតីតស្វាមីនាង។

យ៉ាងណាមិញ ថ្មីៗនេះ សារព័ត៌មានដ៏ល្បី ​​ETToday ក៏បានបង្ហាញនូវប្រធានបទមួយ ដែលកំពុងតែទាញយកអារម្មណ៍ទស្សនិកជន នៅពេលដែលលើកឡើងថា ស្វាមីថ្មី Barbie Hsu លោក DJ Koo បានរស់នៅតៃវ៉ាន់ ហើយ បានរកលុយបានដោយការសម្តែងនៅក្នុងបារ ដែលដំបូងឡើយ តារាប្រុសរូបនេះ ធ្វើដំណើរតាមតាក់ស៊ី ប៉ុន្តែ​ក្រោយមក ខាងសារព័ត៌មាន​ បាន​ចាប់បានថា ​តារាចម្រៀង​ប្រុស​រូបនេះ បាន​បើករថយន្ត​ទៅ​ធ្វើការ​ រហូត​កត់​សម្គាល់ឃើញ​ថា រថយន្ត​មួយនេះ​ គឺជា​កម្មសិទ្ធិ​របស់​លោក Wang Xiaofei

លើសពីនេះ ប្រភពដដែលនេះ ក៏បានបន្តថា ការដែលស្វាមីថ្មីរបស់ Barbie Hsu ប្រើឡានទំនើបរបស់លោក Wang Xiaofei គឺជាស្ថានភាពដ៏រសើប ខណៈដែល លោក DJ Koo ក៏ត្រូវបានគេមើល.ងា.យ ព្រោះរូបលោក រស់នៅផ្ទះប្រពន្ធ ។ ហើយតារាប្រុសរូបនេះ ត្រូវតែបញ្ជាក់ឲ្យបានថា លោកអាចមានលទ្ធភាពចិញ្ចឹមតារាលំដាប់ A ដូចជា Barbie Hsu

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu 
Barbie Hsu និងស្វាមីថ្មី DJ Koo
Barbie Hsu និងស្វាមីថ្មី DJ Koo
Barbie Hsu និងស្វាមីថ្មី DJ Koo
Barbie Hsu និងស្វាមីថ្មី DJ Koo
Barbie Hsu និងស្វាមីថ្មី DJ Koo
Barbie Hsu និងស្វាមីថ្មី DJ Koo
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...