បរទេស៖ កាលពីថ្ងៃទី ២០ ខែកញ្ញាកន្លងទៅនេះ តារាសម្ដែងស្រី Angelina Jolie បានបង្ហាញខ្លួន នៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីគាំទ្រសហគមន៍ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នាពេលថ្មីៗនេះ។
ប៉ុន្តែអ្វីបានធ្វើឲ្យមានការចាប់អារម្មណ៍បំផុតនោះគឺ រូបថតដែលថតបាននៅកន្លែងនោះ បានបង្ហាញឲ្យឃើញពី តារាស្រីរូបនេះ ដែលបានពាក់អាវពណ៌ខ្មៅ ខោជើងទូលាយ និងកាន់កាបូបស្ពាយ រួមទាំងលើកសក់ឡើង ដើម្បីបង្ហាញមុខភ្លឺថ្លា និងសម្រស់ក្មេងជាងវ័យ ថែមទៀត។
ជាមួយគ្នានេះដែរ ក្រោយពីបានឃើញភ្លាមៗ មនុស្សជាច្រើនបានសរសើរ Angelina បើទោះបីជា នាងបានឈានដល់អាយុក្បែរ៥០ឆ្នាំក៏ដោយ តែនាងនៅតែអាចរក្សារូបរាងក្មេងជាងវ័យដដែល រហូតដល់អ្នកលេងអ៊ីនធឺណិតជាច្រើនបានគិតថា រូបភាព Angelina Jolie គឺជា Shiloh ដែលជាកូនស្រីបង្កើតរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖