កម្សាន្ត៖ យោងតាមការបង្ហោះសារនៅគណនីហ្វេសប៊ុករបស់អ៊ឹម ជីវ៉ា បានបញ្ជាក់ថា បំណងប្រាថ្នាចុងក្រោយរបស់ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃបានសម្រេចហើយ ក្រោយពីមានការទទូចសុំពីរូបគាត់ ទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត និង លោកជំទាវឧកញ៉ានឹម វណ្ណៈ។
បើតាមលោក អ៊ឹម ជីវ៉ា បញ្ជាក់ថា ទឹកចិត្តមិនអាចកាត់ថ្លៃបាន លោកជំទាវម៉ែ សុីណាតនិងលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានជួយឧបត្ថម្ភថវិកា ២០០០០$ ( ពីមុឺនដុល្លារ ) និងជួយផ្គត់ផ្គង់ចិញ្ចឹមរយៈពេល៥ឆ្នាំដល់ ព្រឹទ្ធាចារ្យចាបុីដងវែង គង់ ណៃ ដែលសូមអោយលោកជំទាវម៉ែ ហ៊ុន សុីណាតនិងលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយសំរេចបំណងគាត់ជាលើកចុងក្រោយផងមុននិងគាត់ស្លាប់គឺគាត់ សុំអោយជួយកសាងចេតីយ៍ដល់រូបគាត់ផងព្រោះគាត់មិន ចង់បានអីឡើយគឺសុំតែតែចេតិយ៍តែប៉ុណ្ណោះហើយចង់បានចេតិយ៍របស់គាត់សាងសង់រួចរាល់មុននិងគាត់ស្លាប់គឺបានបិទភ្នែកជិតហើយ។
ក្នុងនោះដែរ លោកជំទាវ ហ៊ុន ស៊ីណាតនិង ជំទាវឧកញ៉ា នឹម វណ្ណៈ និង ក្រុមគ្រួសារ បានសម្រេចបំណងតាមបំណងលោកតា គង់ ណៃដោយបានសម្រេចសង់ចេតិយ៍ជូនលោកតាឱ្យរួចរាល់។
លោកតាទទូចសុំបែបនេះ ក្រោយពីលោកជំទាវឧកញ៉ា នឹមវណ្ណៈ សួរថា តើរាល់ថ្ងៃនេះមានខ្វះខាតអីអត់លោកតា លោកចង់ចង់សំណូមពរអីអត់ខ្ញុំនិងគ្រួសារជួយលោកតា??? ជាការឆ្លើយ លោកតា គង់ ណៃ ក៏បានមានប្រសាសន៍តបវិញថា រាល់ថ្ងៃនេះគឺលោកតាមានផ្ទះនិងថវិការតិចួចអាចចិញ្ចឹមជីវិតហើយ តែងអ្វីដែលសំខាន់គឺលោកតា ខ្លាចថាមុននិងពេលគាត់ស្លាប់ទៅគាត់គ្មានចេតិយដាក់ធាតុគាត់ដូចនេះហើយក៏លោកតាសុំអោយលោកជំទាវនិងគ្រួសារ ជួយសងចេតិយ៍តូចមួយដល់គាត់ផងគឺគាត់ស្លាប់បិទភ្នែកជិតហើយ។
ដោយមើលឃើញពីគុណបំណាច់របស់របស់លោកតា គង់ ណៃ ជួយសង្គមនិងលើកស្ទួយសិល្បៈអភិរក្សវប្បធម៍របស់កម្ពុជាលើសលប់បែបនេះ ទើបលោកជំទាវនិងក្រុមគ្រួសារសំរេចកសាងចេតិយ៍តម្លៃជិត ២០០០០ ដុល្លារ អោយសាកសមទៅតាមកិត្តិយសរបស់លោកតា ក្រៅពីនោះលោកជំទាវ និងក្រុមគ្រួសារ គឺ ជួយទំនុកបម្រុងផ្គត់ផ្គង់ចិញ្ចឹមគាត់រយៈពេល៥ ឆ្នាំ ទៀតដោយឧបត្ថម្ភជារៀងរាល់ខែ ដោយក្នុងមួយខែៗ គឺ ថវិកាចំនួន ៥០មុឺនរៀលមី១កេះ ត្រីខ១យួ ទឹកសុីវ១យួ និងអង្ករចំនួន ៥០គីឡូក្រាម៕