Ploy បញ្ជាក់ពីក្ដីស្រលាញ់ខ្លាំងឡើង ជាមួយនឹងគូស្នេហ៍ស្រី - TrueID

Ploy បញ្ជាក់ពីក្ដីស្រលាញ់ខ្លាំងឡើង ជាមួយនឹងគូស្នេហ៍ស្រី

March 18, 2022

ថៃ៖ ថ្មីៗនេះ តារាសម្ដែងស្រី Ploy Chermarn បានធ្វើការឆ្លើយតបទៅនឹងសារព័ត៌មាន ដោយបានបញ្ជាក់ថា នាងបានស្គាល់ Claudine ជាងមួយឆ្នាំ មុនពេលដែលបានសម្រេចចិត្តទាក់ទងគ្នាជាគូស្នេហ៍។

យ៉ាងណាមិញ ចំពោះ ចំណាប់​អារម្មណ៍​ដំបូង​ចំពោះ Claudine នោះគឺ Ploy បានលើកឡើងថា ​នាង​គួរ​ឱ្យ​ស្រលាញ់​ខ្លាំងណាស់ ដោយ​អ្នក​ទាំង​ពីរ​ បាន​ជជែក​គ្នា​លេង​បណ្តើរ រួចក៏បានបង្កើត​អារម្មណ៍​ពិសេស។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Ploy Chermarn ថែមទាំងបញ្ជាក់ទៀត​ថា អ្វី​ៗ​ដែលបាន​កើត​ឡើង​ចំពោះ​អ្នក​ទាំង​ពីរ ​គឺកើតឡើងទៅតាមធម្មជាតិ​ ដូច​គូស្នេហ៍​ដទៃៗទៀតដែរ។ ជាពិសេស Ploy ក៏បាននាំគូស្នេហ៍របស់ខ្លួន ទៅជួបអ្នកម្តាយរបស់នាងទៀតផង។ ហើយ នាងក៏​បាន​លើកឡើងថា ​ដំបូងខ្លួន ក៏ពិតជា​ភ្ញាក់ផ្អើលដែរ ​ប៉ុន្តែ​ឥឡូវនេះ បែរជា​ស្រឡាញ់​ Claudine ខ្លាំងណាស់៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ploy 
Ploy 
Ploy 
Ploy 
Ploy 
Ploy 
Ploy និង​គូស្នេហ៍
Ploy និង​គូស្នេហ៍
Ploy និង​គូស្នេហ៍
Ploy និង​គូស្នេហ៍
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...