ថៃ៖ ផ្ទុះភាពភ្ញាក់ផ្អើលសាជាថ្មីទៀតហើយ នៅក្នុងពិភពកម្សាន្តថៃ បន្ទាប់ពីមានការជូនដំណឹងជាបន្ទាន់ថា តារាសម្ដែងប្រុសដ៏ល្បី លោក Mik Thongraya បានឆ្លងជំ.ងឺកូវីដ១៩។
មិនត្រឹមតែប៉ុណ្ណោះ ទន្ទឹមនឹងការធ្វើបច្ចុប្បន្នភាពជំងឺ ខាងស្ថានីយ៍ទូរទស្សន៍ បានចេញមកបញ្ជាក់ថា ពេលនេះ តារាសម្ដែងរូបនេះ ក៏កំពុងរង់ចាំទទួលការព្យាបាល ផងដែរ។ ជាពិសេស លោក Mik ថែមទាំងបានជូនដំណឹង ទៅដល់អ្នកដែលបានមានទំនាក់ទំនងជិតស្និទ្ធ នៅក្នុងរយៈពេលកន្លងមក ដើម្បីឱ្យធ្វើតេស្តរកការឆ្លង និងឃុំខ្លួនតាមវិធានការយ៉ាងត្រឹមត្រូវ។
លើសពីនេះ តាមប្រភពសារព័ត៌មាន ថែមទាំងបានបញ្ជាក់ពី អ្នកឆ្លងជំ.ងឺម្នាក់ទៀតដែលជាទីភ្នាក់ងារដ៏ល្បី ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកូវីដ១៩ និងកំពុងស្ថិតក្នុងដំណើរការព្យាបាល តាំងពីថ្ងៃទី ១ ខែមករា កន្លងទៅនេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖