បរទេស៖ ដូចប្រិយមិត្តបានជ្រាបច្បាស់ អំពីអត្ថបទមុនដែល ខ្មែរឡូត បានចុះផ្សាយ អំពីវិមានដ៏ធំមហិមារ របស់តារាទូរទស្សនិ៍ Kim Kardashian ដែលមានតម្លៃថ្លៃ គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងការតុបតែងបែបរសនិយមសហទាន់សម័យ។
ជាក់ស្តែង ផ្ទះរបស់តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ បានតុបតែងគេហដ្ឋានដ៏ធំល្វឹងល្វើយរបស់នាងនៅ Hidden Hills រដ្ឋកាលីហ្វ័រញ៉ាតាមបែបសាមញ្ញបំផុត ជាមួយនឹងថ្នាំលាបជញ្ជាំងរហូតដល់គ្រឿងសង្ហារឹមអ្វីគ្រប់យ៉ាងគឺពណ៌ស។ លើសពីនេះតារាស្រីរូបនេះ ក៏កាត់បន្ថយគ្រឿងសង្ហារិមដែលធ្វើឱ្យផ្ទះមើលទៅលំហរល្វឹងល្វើយ។
ទៀតសោត នៅពេលទស្សនាវដ្តីស្ថាបត្យកម្ម Architectural Digest បានចុះផ្សាយអត្ថបទមួយអំពីវិមានរបស់ Kim-Kanye កាលពីពីរបីឆ្នាំមុន ជាមួយការតុបតែង បែបប្លែក បានធ្វើឲ្យ អ្នកនិយមអ៉ីនធឺណែត ថាវាមានលក្ខណៈលំហរខ្លាំងពេក រហូតមើលទៅដូចសារមន្ទីរទៅវិញ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ មានប្រភពមួយ ដែលនៅលើកម្មវិធី Mom Confessions មេម៉ាយរូបនេះ ក៏បានទម្លាយផងដែរ សូម្បីតែកូនស្រីច្បងរបស់នាង ក៏មិនចូលចិត្តផ្ទះមួយនេះផងដែរ ដោយវាមានលក្ខណះខុសប្លែក ជាមួយនឹងពណ៌សទាំងអស់ ដោយកូនស្រីនាងបាននិយាយប្រាប់ថា៖
តួយ៉ាងអ្នកម្តាយកូន ៤ នាក់និយាយថាពាក្យរបស់ North ធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង ព្រោះតែនាងស្រឡាញ់ផ្ទះនេះខ្លាំងណាស់។ ទោះយ៉ាងណា kim មិនអាចខឹងនឹងកូនស្រីរបស់នាងបានទេព្រោះ North ជាក្មេងដែលមានគំនិតផ្ទាល់ខ្លួន។ ដើម្បីផ្គាប់ចិត្តកូនស្រីរបស់នាង kim បានលាបបន្ទប់កូនស្រីនាង ទៅពណ៌ផ្កាឈូកជំនួសវិញ។
គួររំលឹកផងដែរ វិមាននេះដើមឡើយត្រូវបាន អតីតគូស្វាមីភរិយា Kim-Kanye បានទិញពីតារាចម្រៀង Lisa Marie Presley ក្នុងតម្លៃ ២០ លានដុល្លារ។ បន្ទាប់ពីនោះមកគូស្វាមីភរិយានេះបានជួសជុលគ្រឿងសង្ហារឹមទាំងអស់ឡើងវិញហើយបានសាងសង់តំបន់ជាច្រើនផ្សេងទៀត។
បើតាមប្រភពមួយ បានដកស្រង់តាមសម្តីរបស់ Kris Jenner ម្តាយរបស់ Kim បច្ចុប្បន្នវីឡាមួយនេះមានតម្លៃរហូតដល់ ៦០ លានដុល្លារអាមេរិកឯណោះ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖