សឹង្ហបុរី៖ បើនិយាយាពីជីវិតប្ដីប្រពន្ធរបស់គូស្វាមីភរិយា តារាស្រី Fann Wong និង លោក Christopher Lee តែងតែបានចេញមកបង្ហាញពីភាពផ្អែមល្ហែម ក៏ដូចជាទំនាក់ទំនងយ៉ាងចុះសម្រុង នៅក្នុងជីវិតប្ដីប្រពន្ធរបស់ពួកគេ បើទោះបីជាអ្នកទាំងពីរបានសាងគ្រួសារ អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។
ជាពិសេស ថ្មីៗនេះ នៅលើបណ្ដាញសង្គម របស់តារាស្រី Fann Wong ក៏បានបញ្ចេញនូវរូបភាពជាច្រើន ដែលបានបង្ហាញឲ្យអ្នកគាំទ្របានឃើញពីភាពល្អូកល្អើន ជាមួយនឹងសកម្មភាព ចេញមកបណ្ដើរ កាន់ដៃស្វាមី ពោរពេញដោយស្នាមញញឹម យ៉ាងកក់ក្ដៅទៀតផង។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ ក៏អាចបញ្ជាក់បានថា ក្រុមគ្រួសាររបស់តារាស្រី Fann Wong នៅតែមានក្ដីសុខសុភមង្គល ស្របពេលដែលពួកគេមានវ័យកាន់តែច្រើន ហើយព្រមទាំងជាទំនាក់ទំនងដ៏ល្អមួយ នៅក្នុងគ្រួសារដែលជាក្ដីប្រាថ្នារបស់មនុស្សជាច្រើន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖