រាជធានីភ្នំពេញ៖ ពិតណាស់មហាជនប្រាកដជ្រាបរួចមកហើយរឿងរ៉ាវផុងខ្លួន ក្នុងបំណុលវណ្ឌករបស់តារាកំប្លែងស្រី អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង និងស្វាមី នាយកៃដរហូតដល់ទៅ៦០ម៉ឺនដុល្លារអាមេរិកដែល្បីពេញបណ្តាញសង្គម តែពេលនេះ គូស្វាមីទាំងពីរនាក់ ហាក់ស្ងប់ស្ងាត់នឹងកំពុងប្រឹងប្រែងរកស៊ីតាមសម្មាជីវ៉ោ ជាអ្នកចម្រៀងកាត់សក់ផង និងជាអ្នកលក់ដូរ តាមបណ្តាញសង្គមផង។
ដោយឡែក កាលពីថ្មីៗនេះ មានលោកគ្រូទាយ ឈ្មោះអ៊ាង គង្គា ហៅលោកគ្រូមហាជុំ បានធ្វើការទស្សទាយថា តារាកំប្លែង ខ្ញុង និងនាយកៃដនឹងក្លាយជាឧកញ៉ា ហើយថែមទាំងសល់លុយ ៣០ ម៉ឺនដុល្លារ នៅឆ្នាំ២០២៩។ លោកគ្រូទាយរូបនេះបានបន្តទៀតថា ឥឡូវឆ្នាំ២០២១ ដូច្នេះនៅសល់៧ ឆ្នាំទៀត ខ្ញុងឬ នាយកៃដ នឹងក្លាយជាឧកញ៉ាហើយនឹងមានលុយ២០លានដុល្លារ មិនមែនដោយសារលេងកំប្លែងនោះទេ តែក៏មិនមែនដោយសារតែស្វាមីរបស់ខ្ញុងនាយកៃដ រកស៊ីលក់ដីឡូត៍នោះទេ។
លោកគ្រូបន្តទៀតថា ចូលដល់ខែឧសភាឆ្នាំ២០២២ ខ្ញុង និងដៃករ នឹកឃើញអាជីវកម្មថ្មីមួយ ពាក់ព័ន្ធនឹងគ្រឿងក្រអូបឬម្សៅ។ ពេល ដែលខ្ញុង និងកៃដរ ចាប់ផ្ដើមបើកជំនួញលក់គ្រឿងក្រអូបនោះខ្ញុងនឹងចាប់ផ្ដើមរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ។ ពេលនោះហើយ រាសីរបស់ខ្ញុងពេលចូលដល់ឆ្នាំថ្មី គឺឆ្នាំខាល ទាំងខ្ញុង និងស្វាមី ទាំងកូនរបស់ខ្ញុងនឹងឡើងដល់ចំណុចផ្កាយ១ គេហៅផ្កាយលាភ។ ហើយពេលនោះ ខ្ញុងនឹងជួបមនុស្សល្អនាំផ្លូវតែមិនមែនខ្មែរទេ គឺជនបរទេស ដែលក្បែរខាងប្រទេសយើង ដែលគេនឹងផ្តល់គំនិត ផ្តល់ជាថវិកាដល់ខ្ញុងនិងស្វាមី បើកអាជីវកម្មថ្មី។ ហើយរហូតដល់ពេលនោះ ខ្ញុងនឹងក្លាយជាមហាសេដ្ឋីបន្តិចម្តងៗដល់ឆ្នាំ២០២៩ ខ្ញុងនឹងសល់លុយយ៉ាងហោចតិច ២០ លានដុល្លារ។ ហើយនាយកៃដ ពេលដែលឃើញប្រពន្ធធ្លាក់ខ្លួនបែបនេះ រឹតតែធ្វើឱ្យលោកស្រលាញ់ខ្ញុងកាន់តែខ្លាំងឡើង៕