កម្សាន្ត៖ និយាយតារាស្រីវ័យក្មេង នីឡា និង លីកា ជឿជាក់ថាប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ។ ក្នុងនោះតារាស្រីទាំងពីរដួងនេះ ក៏សម្រេចចិត្តចូលរោងការក្នុងឆ្នាំ២០២២ ប៉ុន្មានខែកន្លងទៅ ។
យ៉ាងណាមិញ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួច តារាស្រីទាំងពីរដួងនេះក៏ទទួលបានចំណងដៃ ដែលកំពុងពោពោះកូនក្នុងផ្ទៃ ដោយ នីឡា នាងក៏ជិតសម្រាល ចំណែកឯ លីកា ទើបតែបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ អ្វីដែល ហ្វេនៗរបស់តារាស្រីទាំងពីនេះកំពុងតែចាប់អារម្មណ៍នោះគឺ ខណៈដែលកំពុងតែមានផ្ទៃពោះនោះគឺ អ្នកទាំងពីរបានបង្អួតសម្រស់ផ្ទៃមុខរបស់ខ្លួន ដែលមានសភាព ម៉ដ្ឋរលោងស្រិល ភ្លឺថ្លា សឹងតែដូចសាច់គូ.ទ កូនក្មេងទៅហើយ។
ក្រោយឃើញដូច្នេះ ធ្វើឲ្យហ្វេនៗអ្នកទស្សនា លាន់មាត់គ្រប់គ្នាថា សឹងតែមិនជឿសោះថា កំពុងពោពោះជិតក្លាយជាអ្នកម៉ាក់គេទៅហើយ តែសម្រស់តារាស្រីទាំងពីរដួងនេះ នៅផូផង់ដូចមិនមែនអ្នកមានទម្ងន់អញ្ចឹង៕
សូមទស្សនារូបភាពខាងក្រោម៖