ថៃ ៖ ពិតណាស់ តារាសម្តែងស្រីល្បី Butter Chotikaហៅ Noey បានរៀបការជាមួយនឹងស្វាមីខ្លួន លោក Arm Chansiri តាំងពីឆ្នាំ ២០០៩ បើគិតមកដល់សព្វថ្ងៃនេះ គឺមានរយៈពេល១២ឆ្នាំហើយ លើសពីនេះទៅទៀត ពួកគេក៏បានបង្កើតគ្រួសារតូចមួយ ដោយមានវត្តមានរបស់កូនប្រុស ស្រី ២នាក់ថែមទៀត។
ពិតណាស់ ក្នុងខួបអាពាហ៍ពិពាហ៍លើកទី ១២នេះ គេឃើញអ្នកទាំងពីរទៅផ្អែមល្អែមជាមួយគ្នា មើលទៅហាក់បីដូចស្វាមីភរិយាទើបនឹងរៀបការហើយ នៅលើទន្លេ ចៅព្រះយ៉ាដោយគ្មានវត្តមានកូនៗឡើយ។
គួរបញ្ជាក់ថា ទោះបីជារៀបការក្លាយជាប្តីប្រពន្ធ ១២ឆ្នាំហើយក៏ពិតមែនហើយមានកិច្ចការត្រូវមើលតែកូនតូច មុខរបររកស៊ី ការងារសិល្បៈ ជាច្រើនក៏ពិតមែនតែតារាស្រីរូបនេះ នៅតែអាចមានពេលមករក្សាទំនាក់ទំនងស្នេហារបស់ខ្លួន និងស្វាមី ឲ្យនៅតែស្អិតរមួតដូចទើបនឹងរៀបការថ្មីថ្មោងបាន មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេស ដែលធ្វើឲ្យអ្នកគាំទ្រច្រណែននោះគឺ គេឃើញស្វាមី Noey អោបថើបភរិយារបស់ខ្លួន ដែលពោរពេញដោយក្តីស្រលាញ់យ៉ាងខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖