កូរ៉េខាងត្បូង ៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Star News បានធ្វើការស៊ើបអង្កេតលើបញ្ហានេះហើយបានរាយការណ៍ថា Rosé មានទំនាក់ទំនងជិតស្និទ្ធជាមួយករណី ដែលបានបញ្ជាក់សម្រាប់កូវីដ១៩ដែលនៅពេលនោះគេនៅមិនទាន់ដឹងថា Lisa មានវិជ្ជមានកូវីដនោះទេ។
ក្រោយមក តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការរបស់ ផលិតកម្ម YG Entertainment វាត្រូវបានគេដឹងថា តាមច្បាប់សមាជិកមិនត្រូវបានចាត់ថ្នាក់ថា ជាអ្នកទំនាក់ទំនងជិតស្និទ្ធនោះទេប៉ុន្តែនឹងនៅតែស្ថិតក្រោមវិធានការរក្សាគម្លាតសង្គមចាំបាច់ទាំងអស់និងវិធានការដាច់ដោយឡែកពីគេ។
ទន្ទឹមនឹងនេះ ក៏ត្រូវបានគេរាយការណ៍ថា Rosé បានលុបចោលកាលវិភាគនាពេលខាងមុខរបស់នាងនៅឯផ្សារទំនើប HyundaiSeoul Mall ហើយ តារាស្រីរូបនេះត្រូវបានគេគ្រោងនឹងបង្ហាញខ្លួនសម្រាប់ ព្រឹត្តិការណ៍បង្ហាញម៉ាកយីហោ Tiffany&Co នៅថ្ងៃទី ២៥ ខែវិច្ឆិកា ប៉ុន្តែដោយសារតែស្ថានភាពថ្មីៗនេះ នាងក៏ត្រូវលុបចោល។
យោងតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបន្ទាប់ពីមនុស្សម្នាក់ត្រូវបានទទួលស្គាល់ថាជាអ្នកជិតស្និទ្ធសម្រាប់កូវីដ១៩ ប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃខណៈដែលការចាក់វ៉ាក់សាំងអាចត្រូវបានលើកលែង ប្រសិនបើលទ្ធផលតេស្ត PCR របស់ពួកគេអវិជ្ជមាន៕
ប្រភព : Koreaboo