ថៃ៖ សម្រាប់តារាស្រី Ice Preechaya ក្នុងមួយរយៈពេលកន្លងមក នាងតែងតែទទួលបានមតិរិះគន់ពីមនុស្សជាច្រើន ទៅលើរូបសម្រស់ពីរឿងកែសម្ផស្សមុខមាត់ថ្មី នៅពេលដែលឃើញពីការផ្លាស់ប្ដូរជាបន្តបន្ទាប់។
តែទោះជាយ៉ាងណា សម្រាប់តារាសម្ដែងស្រី Ice Preechaya នាពេលថ្មីៗនេះ នាងក៏បានបើកចិត្តរៀបរាប់អំពីរឿងនេះ ដោយមិនបានប្រកែកអំពីការផ្លាស់ប្ដូររឿងមុខមាត់នោះឡើយ ព្រោះក៏បានឃើញពីភាពប្រែប្រួលទាំងសក់ និងមុខ រួមទាំងច្រមុះក៏លែងដូចមុនទៀតផង។
ហើយនៅក្នុងនោះ តារាស្រី Ice Preechaya បានបង្ហើបថា នាងបានទៅកែច្រមុះ ព្រោះតែបា.ក់.ឆ្អឹ.ង.ច្រមុះ ហើយភ្នែកនឹងរួមចូលគ្នា ដោយសារតែស្ពានច្រមុះបានបា.ក់រ.លំ ហើយនេះក៏ជាហេតុធ្វើឲ្យ តារាស្រីរូបនេះ ប្រញាប់ទាក់ទងទៅពេទ្យ ដើម្បីមើលកន្លែងដែលអាចកែកុនបាន។
លើសពីនេះ Ice ថែមទាំងបានបង្ហើបថា នាងមានគម្រោងធ្វើមុខច្រើនណាស់ តែនាងក៏នៅខ្លាចគេរិះគន់ ហើយនាងក៏មិនភ្លេចអរគុណសម្រាប់មតិយោបល់ ដែលនឹងធ្វើឱ្យនាងឆ្លុះកញ្ចក់មើលទៅខ្លួនឯងឡើងវិញ ថាវាលើសលប់ពេកឬយ៉ាងណានោះ នាងនឹងមិនធ្វើវាទៀតទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖