រាជធានីភ្នំពេញ៖ មហាជនជាច្រើននាំគ្នាភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានស្ត្រីជាជនជាតិខ្មែរម្នាក់ បានទទួលជោគជ័យក្នុងការរៀនសូត្រ ក៏ដូចជាបានបញ្ចប់ការហ្វឹកហាត់ផ្នែកអាកាសចរណ៍ ហើយនៅពេលនេះ កញ្ញា ក៏បានត្រឡប់ប្រទេសកម្ពុជាវិញដោយកំពុងហ្វឹកហាត់ការងារជាពីឡុត (Pilot) នៅក្នុងក្រុមហ៊ុនអាកាសចរណ៍មួយក្នុងប្រទេសកម្ពុជា។
ដោយមានទឹកចិត្តស្រលាញ់ និងជាក្តីសុបិន្តតាំងពីក្មេងផងនោះកញ្ញា ហុង ចិន្តា បានទទួលជោគជ័យនៅក្នុងវិស័យមួយនេះ ហើយនាងបានរៀបរប់ពីចំណាប់អារម្មណ៍របស់ខ្លួនដូច្នេះថា៖ អារម្មណ៍ដែលកាន់ចង្កូតបញ្ជាយានដ៏ធំមួយនេះពិតជាអស្ចារ្យណាស់ ហើយនាងក៏ចង់បង្ហាញឲ្យមហាជនបានដឹងថាមនុស្សស្រីក៏អាចធ្វើការងារនេះបានដែរ ។ ប៉ុន្តែចិន្តាក៏បានជំរុញទឹកចិត្តឲ្យយុវជន យុវនារីខ្មែរដែលមានសមត្ថភាព និង លទ្ធភាពគួរពិចារណាជំនាញមួយនេះផង ព្រោះបើប្រៀបធៀបទៅប្រទេសផ្សេងទៀត។
គួររំលឹកផងដែរចំនួនពីឡុតជាជនជាតិខ្មែរ នៅមានកំណត់នៅឡើយទេ។ចំពោះយុវតីខ្មែររូបនេះ បានសម្រេចក្តីស្រម៉ៃរបស់នាងហើយ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុនក្នុងនោះ នាង ជាមួយមិត្តរួមថ្នាក់ជាច្រើននាក់ បានប្រឡងជាប់ជាបាហុនិកា ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុក។
គួរបញ្ជាក់ថា កញ្ញា ហុង ចិន្តា គឺជាអតីតនិស្សិតផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដែលបានទទួលជោគជ័យមួយជំហានហើយ តែយ៉ាងណា កញ្ញារូបនេះ មិនបញ្ឈប់ត្រឹមនេះនោះទេ ដោយសារតែរូបនាងមានមហិច្ឆតាដ៏ធំចង់ក្លាយជាពីឡុតនៅក្រៅប្រទេសផងដែរ៕