ហ្វេនៗសរសើរ Rain បង្ហាញមុខក្នុងរឿងថ្មីនេះ សម្រស់សង្ហាជាងមុន - TrueID

ហ្វេនៗសរសើរ Rain បង្ហាញមុខក្នុងរឿងថ្មីនេះ សម្រស់សង្ហាជាងមុន

January 4, 2022

កម្សាន្ត៖ ថ្មីៗនេះ រឿងភាគ Ghost Doctor ដែលអ្នកទស្សនាបានទន្ទឹងរងចាំជាយូរ បានចាក់បញ្ចាំងភាគដំបូង ដែលតួឯកគ្រូពេទ្យវះកាត់ដ៏ជំនាញ សម្ដែងដោយ Rain។ ជាពិសេស ទស្សនិកជនដែលទស្សនាបានចាប់អារម្មណ៍ថា តួឯកប្រុសរូបនេះ ប្រែទៅជាស្អាតជាងមុន។

Rain
Rain

កាលពីពេលកន្លងទៅ Rain ធ្លាប់បានធ្វើឲ្យមហាជនស្រងាកចិត្តជាមួយនឹងរូបរាងដ៏ស្គម មុខឡើងផតឃើញឆ្អឹង បាក់សម្រស់ខ្លាំងខុសពីកាលនៅកម្លោះ។ ជាងនេះទៅទៀត បើមើលទៅតាមរូបរាងខាងក្រៅ លោកដូចជាមនុស្សងើបពីឈឺ ដែលនេះដោយសារតែមានការមមាញឹកនឹងការងារសិល្បៈពេក។ 

Rain
Rain

ដោយឡែក ការបង្ហាញខ្លួនម្ដងទៀតរបស់ Rain បានធ្វើឲ្យហ្វេនៗលន់មាត់សរសើរថា លោកប្រែជាស្អាតមកវិញ មុខមានសាច់ និង ភ្នែកមិនដក់ ដូចកាលពីមុននោះទេ។ លើសពីនោះ តារាប្រុសរូបស្រស់នេះ ហាក់ដូចជាឡើងគីឡូទៀតផង ដែលធ្វើឲ្យមុខមាត់លោកប្រែជាសង្ហាដូចកាលនៅកម្លោះម្ដងទៀត៕

Rain
Rain
Rain
Rain
Rain
Rain
Rain
Rain

ប្រភព៖ K-Star Section

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...