បែកធ្លាយខ្ទេច! ផលិតកម្ម JYP ឲ្យអ្នកហ្វឹកហាត់លេបថ្នាំសម្រក់ទម្ងន់ម្តង៥គ្រាប់ - TrueID

បែកធ្លាយខ្ទេច! ផលិតកម្ម JYP ឲ្យអ្នកហ្វឹកហាត់លេបថ្នាំសម្រក់ទម្ងន់ម្តង៥គ្រាប់

November 12, 2021

កូរ៉េខាងត្បូង៖ ថ្មីៗនេះ Kimberly Chen ដែលជាអតីតសិក្ខាកាមរបស់ផលិតកម្មJYP Entertainment បានបង្ហើបពីមូលហេតុដែលក្រុមហ៊ុន ចង់ឱ្យនាងចុះកុងត្រាតាំងពីក្មេង មូលហេតុចម្បងគឺ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងទម្ងន់របស់នាងមុនពេលនាងឈានដល់វ័យពេញវ័យ ហើយចាប់ផ្តើមរក្សាទុកខ្លាញ់តាមធម្មជាតិ។

ក្នុងនោះ tidbit បទសម្ភាសន៍ចាស់ពីឆ្នាំ ២០១៨ ត្រូវបានគេលើកឡើងវិញ ដែលជាកន្លែងដែលKimberly បានចែករំលែកនូវរឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលក្រុមហ៊ុនបានធ្វើដើម្បីរក្សាទម្ងន់របស់នាង ឱ្យនៅជាអប្បបរមា ស្របគ្នានោះ Kimberly ត្រូវ​រក្សា​ទម្ងន់​នៅ​ប្រហែល៨៣.៧ ផោន ឬ ៣៨គីឡូក្រាម សម្រាប់ក្មេងជំទង់ដែលកំពុងលូតលាស់ ទម្ងន់គឺមិនអាចរក្សាបានឡើយ បើគ្មានជំនួយពីវេជ្ជសាស្រ្ដ។

Kimberly Chen
Kimberly Chen

ក្រោយមក KimberlyChen បាន​ចែករំលែក​ថាក្រុមហ៊ុន​បាន​ផ្តល់​ថ្នាំ​សម្រក​ទម្ងន់​ដល់​នាង  ហើយ​បាន​ណែនាំ​នាង​ឱ្យ​លេប​ម្តង ៥ គ្រាប់​ ទោះជាកំរិតដែលបានណែនាំគឺត្រឹមតែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រើប្រាស់ម្តង ហើយរឿងនេះបានកើតឡើង នៅពេលដែលនាងកំពុងហ្វឹកហាត់ ក្រោមការណែនាំរបស់ JYP Entertainment នៅទីក្រុងNew York

បន្ទប់មក អ្នកសម្ភាសន៍ក៏បន្តថា៖

Kimberly Chen
Kimberly Chen

ទោះជាយ៉ាងណា ពេលនេះ តារាស្រីរូបនេះបានចាកចេញពីក្រុមហ៊ុនបន្ទាប់ពីហ្វឹកហាត់អស់រយៈពេល ៧ ខែ ហើយឆ្លៀតឱកាសបន្តអាជីពនៅតៃវ៉ាន់ជំនួសវិញ ហើយពេលនេះ Kimberly គឺជាតារាចម្រៀងដ៏ជោគជ័យមួយរូបនិងបានចេញបទចម្រៀងទោលពីរបីបទផងដែរ ទាំងនេះបញ្ជាក់ថា មិនងាយស្រួលទេក្នុងការរស់នៅ ក្រោមលក្ខខណ្ឌដ៏លំបាករបស់ភ្នាក់ងារកម្សាន្តកូរ៉េ៕

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...