ថៃ៖ វាបានក្លាយជាប្រធានបទក្តៅបំផុតនៅក្នុងវិស័យសិល្បៈកម្សាន្ត ដែលត្រូវបានគេតាមដានយ៉ាងខ្លាំង ទៅលើដៃគូដ៏ពេញនិយម រវាងតារាសម្ដែងប្រុស Nine Naphat និង Baifern Pimchanok ថានឹងត្រូវបញ្ចប់ភាពជាមិត្តឬ យ៉ាងណា ក្រោយពីខាងប្រុស បានចេញមកបើកចិត្តទទួលស្គាល់ថា បានគិតលើសពីមិត្តភ័ក្ដិ និងបានទៅសារភាពពីអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់ខាងស្រី ទៀតផង។
យ៉ាងណាមិញ រឿងថ្មីចុងក្រោយនេះ តារាសម្ដែងស្រី Baifern ក៏បានចេញមកផ្ដល់បទសម្ភាសន៍រួចហើយ ដោយបានលើកឡើងពី ការដែល លោក Nine Naphat បានមកនិយាយជាមួយនាង និងសារភាពរឿងជាច្រើន។ ហើយតារាស្រីរូបនេះ ក៏បាននិយាយថា នាងមានអារម្មណ៍ល្អ ក៏ដូចជាអារម្មណ៍ពិសេសមួយ បន្ទាប់ពីបានដឹងថា ខាងប្រុសកំពុងតែចែចង់រូបនាងទៀតផង។
អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែទប់អារម្មណ៍មិនជាប់ និងរំភើបជំនួស នោះគឺ នៅពេលដែល Baifern ត្រូវបានគេសួរថាតើនាងនឹងយល់ព្រមបើកចិត្តឲ្យ Nine ឬយ៉ាងណានោះ តារាស្រីរូបនេះ បាននិយាយថា នឹងទៅប្រាប់ខាងប្រុសខ្លួនឯង ព្រមទាំងបានងក់ក្បាលតិចៗ បញ្ជាក់ថា នាងបានបើកចិត្តឲ្យ Nine ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖