មូលហេតុបែនេះសោះទើប Chaeyoung កម្រស្លៀកសម្លៀកបំពាក់វាលខ្នង គឺដោយសារ… - TrueID

មូលហេតុបែនេះសោះទើប Chaeyoung កម្រស្លៀកសម្លៀកបំពាក់វាលខ្នង គឺដោយសារ…

November 25, 2021

កូរ៉េខាងត្បូង ៖ នៅប្រទេសកូរ៉េ ការចាក់សាក់តែងតែជាប្រធានបទដ៏ចម្រូងចម្រាស វប្បធម៌នៅទីនោះជឿថា ការចាក់សាក់តំណាងឱ្យអំពើហឹង្សា អ្នកចាក់សាក់តែងតែមានគំនិតប្រឆាំងនឹងសង្គម ឬបំពានស្តង់ដារ ដូច្នេះហើយ Chaeyoung សមាជិកក្រុម TWICE ដែលជាតារាម្នាក់ស្រលាញ់ចូលចិត្តស្នាមសាក់រូបនេះ កម្រនឹងបង្ហាញស្នាមសាក់របស់នាង ជាសាធារណៈណាស់។

Chaeyoung
Chaeyoung

ថ្មីៗនេះ នៅក្នុងវីដេអូរាំបែប Scientist នៅឯកន្លែងហាត់ប្រាណ Chaeyoung ស្រាប់តែបង្ហាញស្នាមសាក់ដ៏ធំមួយ នៅចំកណ្តាលចង្កេះរបស់នាង តារាស្រីរូបនេះបានពាក់អាវធំ ដូច្នេះនៅពេលដែលនាងផ្លាស់ទីរាងកាយរបស់នាង នាងបានបង្ហាញស្នាមសាក់នេះដោយចៃដន្យ ហើយនេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​អ្នក​និយម​លេង​អ៊ីនធើណែត ​ចាប់​បាន​ស្នាម​សាក់​របស់ Chaeyoung ក្រោយអំឡុង​ពេល​រាំបទ «Cry For Me» តារា​រូប​នេះ​បាន​បង្ហាញ​ស្នាម​សាក់​នៅ​កណ្តាល​ចង្កេះ​ម្ដង​ទៀត​នៅ​ពី​ក្រោយ​អាវ​ពណ៌​សដូចគ្នា។

Chaeyoung បិទបាំងស្នាមសាក់របស់នាង 
Chaeyoung បិទបាំងស្នាមសាក់របស់នាង 

ចំពោះរឿងមួយនេះ អ្នក​និយម​លេង​អ៊ីនធើណែត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ទំហំ និង​ពណ៌​នៃ​ស្នាម​សាក់​នៅ​លើ​ខ្នង​របស់ Chaeyoung ដែលគេអាចសង្កេតឃើញថា នាងតែងតែលាក់បាំងដោយការប្រើបង់សម្រាប់បិទបាំងស្នាមសាក់ឬដោយស្លៀករ៉ូបវែងបិទចង្កេះ តែពេលខ្លះ ដោយសារតែ Chaeyoungផ្ដោតលើក្បាច់រាំ ទើបនាងចៃដន្យបញ្ចេញស្នាមសាក់តិចតួចផងដែរ។

ស្នាមសាក់នៅខ្នងរបស់ Chaeyoung
ស្នាមសាក់នៅខ្នងរបស់ Chaeyoung
ស្នាមសាក់នៅខ្នងរបស់ Chaeyoung
ស្នាមសាក់នៅខ្នងរបស់ Chaeyoung

ក្រោយមក មនុស្សជាច្រើនជឿថា ស្នាមសាក់នៅលើខ្នង គឺជាហេតុផលមួយដែល Chaeyoung កម្រស្លៀកសម្លៀកបំពាក់វាលខ្នងមិនថានៅលើឆាក ទៅកម្មវិធី ឬសម្លៀកបំពាក់ប្រចាំថ្ងៃ ស្នាមសាក់របស់ Chaeyoungមានទំហំធំណាស់ ប្រសិនបើត្រូវបានបង្ហាញជាសាធារណៈដោយបើកចំហអាចនឹងងាយបង្កការឈ្លោះប្រកែកគ្នាដោយមិនចាំបាច់ ដូច្នេះហើយទើបតារាស្រីរូបនេះជ្រើសរើសសំលៀកបំពាក់ដើម្បីលាក់វា៕

Chaeyoung
Chaeyoung
Chaeyoung
Chaeyoung
Chaeyoung
Chaeyoung

ប្រភព : kenh14.vn

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...