កម្សាន្ត៖ យុវវ័យជំនាន់មុន កាលពីជាង១៥ឆ្នាំមុនទើបនៅចាំ និងបានស្គាល់ ក្រុមតារាចម្រៀង Classic ដែលមានសមាជិក៣រូប ក្នុងនោះមាន សាសា ពៅពុំងា និង សុគន្ធអារីយ៉ា ដែលពួកគេទទួលបានប្រជាប្រិយភាពមិនធម្មតានោះទេ ដោយសារការចម្រៀងនិងរាំដ៏រស់រវើក។
ជាពិសេស កាលពីមុនគេនិយមទស្សនា ការប្រគុំតន្ត្រីរបស់ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលប្រជុំទៅដោយតារាចម្រៀងល្បីៗចូលរួម។ ងាកទៅមើលក្រុម Classic នេះ ក៏ធ្លាប់បានចូលរួមលើឆាកបញ្ចេញសមត្ថភាពច្រៀងរាំបង្ហាញដល់មហាជនតាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នេះផងដែរ។
យោងទៅតាមប្រភពពីគណនី TikTok មួយ បានបង្ហោះចែករំលែក វីដេអូរាំចម្រៀង របស់ក្រុមដែលមានសមាជិក៣នាក់នេះ ធ្វើឲ្យទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ដែលធ្លាប់ស្គាល់ ក៏ដូចជាបានរំលឹកដល់គ្រាមុន នៅពេលដែលគេនិយមមើលការច្រៀងរបស់តារានីមួយៗនៅក្នុងទូរទស្សន៍។
ប្រភព៖ bigmanproductionfun
ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់ក្រុម Classic ខាងក្រោមនេះ៖